កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព សម្ពោធឆ្លង “ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ចំនួន ០៩ខ្សែ និងសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា” ស្ថិតលើឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើរបាយការណ៍ អំពីភាពរីកចំរើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រទូទាំងខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់រាជរដ្ឋាកម្ពុជាគ្រប់អាណត្តិ។ លោក វ៉ី សំណាង បានលើកឡើងថា គម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា មាន៣៨គម្រោងដែលមានប្លង់មេរាងស្លឹកពោធិ៍តំណាងឱ្យការត្រាស់ដឹង ពុទ្ធិ និងបញ្ញា ក្នុងនោះមានការសាងសង់ចេឡាមុនីចេតីយកម្ពស់ ៩ជាន់ មហាប្រាសាទធម្មចេតីយធំ ចំនួន ០៤ មហាធម្មប្រាសាទចេតីយតូច ចំនួន ០៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតីយ ចំនួន ៨៤០០អង្គរ កសិណព័ន្ធជុំវិញ បូជនីយដ្ឋានវិប្សសនាផងដែរ។
លោកអភិបាលខេត្តកពង់ស្ពឺ បានបញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធិផលនាពេលនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់វត្តមានរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី មានចំនួន ០៣ គឺ មហាប្រាសាទធម្មចេតីយទី១ មានបណ្តាល១០៧ម៉ែត្រ ទទឹង២៧ម៉ែត្រ កម្ពស់ ៥៨,៥ម៉ែត្រ មានតម្កល់ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ចំនួន ១ ១៧០ផ្ទាំង ផ្តើមកសាងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្ចប់នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាអស់ ចំនួន ៤,៦៥៧,៥០០ដុល្លារ, ទី២៖ ផ្លូវបេតុង ចំនួន ០៩ខ្សែ ប្រវែង ៣,១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចំណាយថវិកា សរុប ៧៥៧,៦៦២ដុល្លារ និងទី៣៖ បូជនីយដ្ឋានវិបស្សនាទំហំសរុប ៥០០ម៉ែត្រការ៉េ សម្រាប់ធ្វើសមាធិ និងវិបស្សនា តាមរចនាបទខ្មែរ ៥០កន្លែង ចំណាយថវិកាសរុប ៩៦,២៥២ដុល្លារ ដែលសរុបថវិកាសាងសង់ទាំងអស់ចំនួន ៥,៥១១,៤១៤ដុល្លារ។
លោក វ៉ី សំណាង បានបញ្ជាក់ថា តាំងពីចាប់ផ្តើមពីរការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ថវិកាដែលបានចំណាយ មានចំនួន ៩,៦១៧,៦៥៣ដុល្លារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ សមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានកើតឡើងដោយសារផ្តួចផ្តើមគំនិតឧបាសិកាបណ្ឌិត ញ៉ឹក ប៊ុនថា ដោយមានការគាំទ្រទាំងស្មារតី និងថវិកាពីរាជរដ្ឋាភិបាល ក្រសួងធម្មការ និងសាសនា គណៈសង្ឍនាយក ពុទ្ធបរិស័ក ព្រមទាំងសប្បុរសជនគ្រប់ទិសទី ដើម្បីបង្កើតឱ្យមានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាទុកជាសម្បត្តិជាតិ បូនីយដ្ឋានវិបស្សនាព្រះពុទ្ធសាសនាដ៏ល្អប្រណិតនៅទីនេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ការផ្តូចផ្តើមគំនិតនេះ ដើម្បីលើស្ទួយវិស័យព្រះពុទ្ធសាសនាដែលមានតួនាទីដ៏មានសារៈសំខាន់ក្នុងការជួយសង្គម ហើយក៏មានការចូលរួមពីសប្បុរសជនពីគ្រប់ទិសទី រួមទាំងស្ថានប័នរាជរដ្ឋាភិបាល ក្រសួងធម្មការ ជាពិសេស សប្បុរសជននានាតែម្តង។ សម្តេចធិបតីបានបន្ថែមទៀតថា ក្នុងនោះ ក៏មានការចួលរួមពីសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រានី ហ៊ុនសែន សម្តេចគតិសិង្ហបណ្ឌិត ម៉ែន សំអន ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសដែលបានជួយឧប្ថម្ភកសាងសមទ្ធិផលនេះឡើង៕