ភ្នំពេញ៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នយោជិក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា «ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តមនាពេលនេះ គឺកើតឡើងតាមរយៈ សន្លឹកឆ្នោតគាំទ្រពីប្រជាពលរដ្ឋខ្មែរជាង ៨០ភាគរយ ដែលបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនាវាកម្ពុជាតទៅមុខទៀត»។
ឯកឧត្តមនាយករដ្ឋមន្ត្រីថ្មី បានថ្លែងបញ្ជាក់ថា «នេះជាភាពស្របច្បាប់ក្នុងតំណែងរបស់ឯកឧត្តមជានាយករដ្ឋមន្ត្រីនៃកម្ពុជា»។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានបន្តទៀតថា មានអ្នកខ្លះចោទប្រកាន់រដ្ឋាភិបាលថ្មី ថាជារដ្ឋាភិបាយមិនស្របច្បាប់ហើយអត្តរជាតិមិនទទូលស្គាល់ ជាពិសេសវិទ្យុ និងកាសែតបរទេសជាភាសារខ្មែរតែម្តង ប៉ុន្តែជាក់ស្តែងមិត្តភក្តិបរទេសជាច្រើនបានចូលរួមអបរសាទរជាមួយកម្ពុជា។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រតិកម្មឆ្លើយតបនឹងការគ្រោងធ្វើបាតុកម្មប្រឆាំងដំណើររបស់ឯកឧត្តមនាយករដ្ឋមន្ត្រីទៅកាន់សហរដ្ឋអាមេរិក។ សូមអ្នកដែលមានបំណងធ្វើបាតុកម្មទាំងនោះ គោរពសិទ្ធិអ្នកគាំទ្ររបស់រាជរដ្ឋាភិបាលផង និងត្រូវគោរពឱ្យបានត្រឹមត្រូវតាមច្បាប់របស់អាមេរិក។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែសីហាម្សិលមិញ តំណាងសភាអាមេរិក បានមកជួបជាមួយឯកឧត្តមផ្ទាល់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ និងហៅឯកឧត្តមថា «នាយករដ្ឋមន្ត្រីនៃកម្ពុជា» ពេញៗមាត់ តើនេះអាមេរិកមិនទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ឬយ៉ាងណា? គួរអស់លោកពិចារណាផង។
ឯកឧត្តមនាយករដ្ឋមន្ត្រី បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «នេះបានបង្ហាញយ៉ាងច្បាស់នូវការទទួលស្គាល់របស់រដ្ឋាភិបាលអាមេរិក គឺមិនចាំបាច់ប្រធានាធិបតី ចូ បៃឌិន ផ្ញើលិខិតអបអរសាទរនោះទេ»៕