2023-09-01 11:09
625

កណ្តាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺការបន្តធ្វើយ៉ាងណាជួយពង្រឹងសេដ្ឋកិច្ច តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារឱ្យកាន់តែច្រើន លើកកម្ពស់សមធម៌សង្គម ដោយចែកផលលាភដល់ដៃប្រជាជន ប្រកបដោយចីរភាព និងនិរន្តរភាព»។ 

ថ្លែងបែបនេះរបស់នាយករដ្ឋមន្ត្រីថ្មី ធ្វើឡើងនៅក្នុងឱកាសចុះជួបកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ៕