2024-11-21 15:43
43

ភ្នំពេញ៖ ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «សព្វថ្ងៃនេះ ឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូប បានជំរុញកូនចៅឱ្យខិតខំរៀនសូត្របានខ្ពស់ ទោះគ្រប់កាលៈទេសៈ មិនថាអ្នកទីក្រុង អ្នកជនបទ អ្នកស្រែចំការនោះទេ សុទ្ធតែចង់ឱ្យកូនរៀនបានខ្ពង់ខ្ពស់ សុខចិត្តវិនិយោគពេលវេលារបស់ខ្លួន ដើម្បីរកលទ្ធបន្ថែមសម្រាប់ឱ្យកូនឱចៅរៀនសូត្រ»

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមទៀតថា៖ «ដូច្នេះនិស្សិតម្នាក់ៗ ត្រូវការចំណាយថវិកា ពេលវេលា និងការខិតខំប្រឹងប្រែង មាននិស្សិតខ្លះបណ្តើរធ្វើការងារបណ្តើរ ដើម្បីបានចំណូលខ្លះមកជួយផ្គត់ផ្គង់ជីវិភាព និងការសិក្សា»។ ប្រមុខដឹកនាំកម្ពុជា បានបញ្ជាក់ថា៖ «ការវិយោគលើការសិក្សា គឺជាការវិនិយោគលើអនាគត់ ព្រោះចង់មានអនាគត់ល្អ និងមានឱកាសការងារកាន់តែច្រើន»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា៖ «ការវិនិយោគផ្នែកទៅលើទស្សនៈវិជ្ជមាន កាវិនិយោគលើការបង្កើតផ្នត់គំនិតក្នុងភាពម្ចាស់ការ ដូច្នេះការវិនិយោគលើការអប់រំ បណ្តុះបណ្តាល គឺសំខាន់ណាស់ មិនមែនសម្រាប់តែរាជរដ្ឋាភិបាលនោះទេ វាសំខាន់សម្រាប់សហគម ឪពុកម្តាយក្រុមគ្រួសារ និងសាមីខ្លួនផ្ទាល់តែម្តង»

សូមជម្រាបថា នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីពិធី «ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ» នៅរាជធានីភ្នំពេញ៕