ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រតិកម្មឆ្លើយតមទៅនឹងមតិលើកឡើងមួយចំនួនថា «សម្តេចបញ្ជាឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន នៅថ្ងៃទី១២ មិថុនា វាជារឿងមិនសមទាល់តែសោះ ព្រោះសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី»។
ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ ដែលជាការឆ្លើយទៅនឹងមតិរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរយ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះមានការលើកឡើងថា ខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃ១២ មិថុនា ២០២៤ មិនមានរឿងបែបនេះទាល់តែសោះ»។
សម្តេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត»។
សម្តេចតេជោបន្ថែមថា៖ «មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេ ទើបពន្លត់ភ្លើងបានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង»៕