ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា “ដើម្បីពង្រឹងវិស័យអប់រំរបស់យើងឱ្យមានប្រសិទ្ធភាព គឺត្រូវផ្តោតលើពង្រឹងគុណភាពសិក្សារបស់គ្រូ និងសិស្សចាប់ពីថ្នាក់មូលដ្ឋានមតេយ្យរហូតដល់ថ្នាក់ថ្នាក់ទី១២”។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នេះ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» ដែលពិធីនេះប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “មូលដ្ឋាននៃការអប់រំរបស់យើងត្រូវផ្តោតទៅលើថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី១២។ ពង្រឹងអាហ្នឹង! ទើបវិស័យអប់រំយើងល្អប្រសើរ ហើយនិយាយនេះមិនមែនយើងមិនគិតគូរដល់ថ្នាក់ឧត្តមសិក្សានោះទេ គឺត្រូវពង្រឹងបន្ថែមទៀតនៅថ្នាក់ឧត្តម”។
សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងបន្ថែមទៀតថា អប់រំរបស់យើងដែលចង់បាន គឺ «ចំណេះដឹង សមត្ថភាព និងឥរិយាបថ»។ សម្តេចនាយករដ្ឋមន្ត្រី បន្ថែមទៀតថា “នាយកសាលាមានតួនាទីសំខាន់ណាស់ គឺជាគំរូក្នុងសាលា សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បើនាយកសាលាមានវិន័យល្អ នៅគ្រូ និងសិស្សក៏យកគំរូតាមហ្នឹងដែរ។ គ្រប់ស្ថាប័នទាំងអស់ក៏អញ្ចឹងដែរ ប្រធានអង្គភាពជាគំរូរបស់ថ្នាក់ក្រោម គឺជាមជ្ឈមណ្ឌលសាមគ្គីភាពផ្ទៃក្នុង ហើយនាយកសាលាដូចជាឪពុកស្ថាប័នកូនទាំងអស់នៅជុំគ្នាដោយសារឪពុកម្តាយសាលាបែកបាក់ក៏អាចមួយផ្នែកតូចមកពីធាតុផ្សំនៃសមត្ថភាពដឹកនាំរបស់នាយកដែរ”៕