2024-07-08 04:07
304

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ «ទោះស្ថិតក្នុងបរិបទមិនប្រាកដប្រជាខ្ពស់ជាសាកល ដែលកើតចេញពីវិបត្តិសេដ្ឋកិច្ចសាកល ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយ ពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្គ្រាមនៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅមជ្ឈឹមបូព៌ារសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ដោយអត្រាសម្រេចបានកំណើតប្រមាណ ៥ភាគរយ នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋប្រមាណ ៦ភាគរយ នៅឆ្នាំ២០២៤»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៨ កក្កដា ២០២៤ នាឱកាសអញ្ជើញជាអធិបតីពិធី “បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង” នៅរាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងភាពធន់នេះបានជំរុញកម្ពុជាជាគោលដៅវិនិយោគដ៏លិចធ្លោមួយក្នុងចំណោមទីផ្សារកំពុងរីកលូតលាស់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងទស្សវត្សន៍ចុងក្រោយនេះ កម្ពុជាតែងតែស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួចដែលទទួលបានការវិនិយោគផ្ទាស់ពីបរទេសច្រើនជាងគេ។ ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអនុម័តគម្រោងវិនិយោគ ចំនួន ២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ពាន់លានដុល្លារអាមេរិក»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានសន្ទុះនៃលំហូវិនិយោគផ្ទាល់កាន់តែខ្លាំងពីបរទេស ដែលក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអនុម័តគម្រោងអភិវឌ្ឍ ចំនួន ១៩០ មានតម្លៃ ៣,២ពាន់លានដុល្លារអាមេរិក កើនឡើង៣ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ លើសពីនេះ ជាគោលដៅដាក់បញ្ចូល FDI ដ៏លេចធ្លោឆ្នាំ២០២៤ របស់ Finance Time កម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមដៅវិនិយោគកំពូលទាំង ៥០របស់ពិភពលោកដែលការនេះ បង្ហាញពីការភាពទាក់ទាញរបស់កម្ពុជាដោយវិនិយោគិនសកល»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «សមិទ្ធផលដ៏រឹងមាំទាំងនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញពីភាពរឹងមាំនៃមូលដ្ឋានគ្រឹះសេដ្ឋកិច្ចកម្ពុជា ដូចជាទីតាំងយុទ្ធសាស្ត្រនៅចំចំណុចកណ្តាលនៃតំបន់ និងការប្រមូលផ្តុំនៃកម្លាំងពលកម្មវ័យក្មេងរស់រវើក និងមានជំនាញខ្ពស់ ក៏ដូចជាប្រសិទ្ធភាពនៃគោលនយោបាយផងដែរ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «រាជរដ្ឋាភិបាលតែងតែប្រកាន់ខ្ជាប់នូវអភិក្រមគាំទ្រធុរកិច្ច ដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជន នៅគ្រប់ដំណាក់កាល នៃប្រតិបត្តិការអាជីវកម្ម យើងបាននឹងកំពុងអនុវត្តច្បាប់យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ធុរកិច្ច និងការធ្វើការវិនិយោគយ៉ាងច្រើនលើហេដ្ឋចរនាសម្ព័ន្ធ គន្លឹះ លទ្ធភាពចូលទៅកាន់ទីផ្សារតំបន់ ការងារសមរម្យ កិច្ចគាំពារសង្គម ឌីជីថលរូបនីយកម្ម និងចីរភាពបរិស្ថាន»៕

សម្តេចបានបន្ថែមថា៖ លើពីនេះ តាមរយៈភ្នាក់ងារអភិវឌ្ឍបារាំង AFT បារាំងបានផ្តលជំនួយបន្ថែមទៀតលើវិស័យអាទិភាពចំនួន៣ គឺ “ទឹកស្អាត ថាមពល និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ក្នុងទំហំទឹកប្រាក់ ចំនួន ២១៥លានអឺរ៉ូ ឬប្រហែល ២៣៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការវិនិយោគរបស់កម្ពុជា ទៅជាសេដ្ឋកិច្ចរីកលូតលាស់ប្រកបដោយចីរភាព បរិយាប័ន ស្រមតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា៖ «កិច្ចសហការរវាងកម្ពុជា-បារាំង មានវិសាលភាពហួសពីកិច្ចការនយោបាយ និងជំនួយអភិវឌ្ឍ»។ សម្តេចធិបតី បានបន្ថែមថា៖ «ពាក់ពាក់ការងារសេដ្ឋកិច្ចបារាំងនៅតែជាដៃគូរពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសនៅអឺរ៉ុប ពាណិជ្ជកម្មទ្វេភាគីរបស់យើងបានកើនឡើងជាលំដាប់ដែលមានទំហំទឹកប្រាក់ ៥១៥លានក្បៀស២១លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ និង២០៦,៤១លានដុល្លារអាមេរិកក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ «ក្រុមហ៊ុនរបស់បារាំងជាច្រើន ដោយរាប់ពីសហគ្រាស ពហុជាតិ (MNA) រហូតសហគ្រាសធន់តូច និងមធ្យម (FME) បានបង្កើតមូលដ្ឋាននៅកម្ពុជា។ ការវិនិយោគរបស់បារាំងនៅកម្ពុជា បានរួមចំណែកការបង្កើតការងារ ការផ្ទេរជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់បង្កើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា»៕