ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេច ផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ០៣រូប ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
យោងតាមអនុក្រឹត្យរបស់ ប្រមុខរាជរដ្ឋាភិបាល ដែលបណ្តាញសារព័ត៌មាន msj tv ទទួល នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នេះ បានឱ្យថា សម្រេច «ផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ០៣រូប ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ទៅជាអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចំណុះក្រសួងមហាផ្ទៃ»។
ចំពោះនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ឯក ដែលត្រូវបានសម្រេចផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខដំណែងទាំង ០៣រូប រួមមាន៖ ដូចខាងក្រោម៖ ១- លោកឧត្តមសេនីយ៍ឯក អាត់ បូនី អត្តលេខ ៦៧៦០៥, ២- លោកឧត្តមសេនីយ៍ឯក អេង គីមហៃ អត្តលេខ ៧៣៥៨៦ និង ៣- លោកឧត្តមសេនីយ៍ឯក ឈីវ មង្គល អត្តលេខ ៧៦៩៩៩៕