2023-07-10 06:07
888


ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានអំពាវនាវឲ្យសមាជិក សមាជិកា បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ និងបង្រៀនសមាជិក សមាជិកា គូសសន្លឹកឆ្នោត ក្នុងថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣ នៅស្រុកស្វាយធំ ខេត្តស្វាយរៀង ។


   គណបក្សប្រជាជនកម្ពុជា នឹងដាក់ចេញនូវគោលនយោបាយជាអាទិភាព ចំនួន ៦ ចំណុចនៅក្នុងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ 
កម្មវិធីនយោបាយទី១ ផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធី គ្របដណ្តប់សុខភាពជាសកលដោយចាប់ផ្តើមពី ៖
   ១. ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណ ជាង ៤៥ម៉ឺនគួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាល ។
   ២. ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស. ទាំងសម្រាប់កម្មក និយោជិត និងសម្រាប់មន្ត្រីសាធារណៈ ដែលគ្របដណ្តប់បន្ថែម ដល់សមាជិកគ្រួសារ និងអ្នកក្នុងបន្ទុករបស់ពួកគាត់ ប្រមាណជា ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុប គម្រោងទាំង ពីរនេះ នឹងធ្វើឱ្យប្រជាជន ប្រមាណ ៧,៤លាននាក់ មានលទ្ធភាព ទទួលបាននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព។
   កម្មវិធីនយោបាយទី២- ការបណ្តុះបណ្តាលជំនាញវិជ្ជាជី និងបច្ចេកទេសជូនដល់ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យនៅទូទាំងប្រទេសដែលមានចំនួនប្រមាណជាង ១,៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានា របស់រដ្ឋក្នុងកម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ។
   កម្មវិធីនយោបាយទី៣ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុង គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិប សេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដើម្បីជួយនិងផ្តល់ការគាំពារ ទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធ ទៅតាមស្ថានភាពជាក់ស្ដែ នៃវិបត្ដិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស។ ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់។
   កម្មវិធីនយោបាយទី៤: ដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ច ក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ តាមរយៈ៖
   ១. ការផ្តល់នូវការគាំពារ និងការបង្កើតនូវបរិយាកាសអំណោយ ផលសម្រាប់ការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្តល់នូវ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមហ៊ុន សហគ្រាសធុនមីក្រូតូចនិងមធ្យម ។
   ២. ការផ្តល់ការគាំពារសង្គមដល់បុគ្គល ស្វ័យនិយោជន៍នៅក្នុង សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្តោតការយកចិត្តទុកដាក់ជាបឋមលើកទ ផ្តល់សេវាថែទាំ សុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល ។

 

   កម្មវិធីនយោបាយទី៥- ដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សា លំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញ នូវកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០លានដុល្លារអាមេរិក និងអាចវិភាជថវិកាបន្ថែមប្រសិនបើមានតម្រូវការចាំបាច់ដើម្បីធ្វើអន្តរាគមន៍ ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករ ជាមួយនឹងគោលដៅ រក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេសលើផលិតផលកសិកម្ម មួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងកសិផលផ្សេងទៀត។
   កម្មវិធីនយោបាយទី៦ : ការរៀបចំចាត់បញ្ជូនមន្ត្រីបច្ចេកទេស កម្មវិធី ផ្តល់សេវាកសិកម្មឱ្យបាន គ្រប់ឃុំទាំងអស់នៅទីជនបទទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសា កសិករក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន ៕