2023-08-03 03:08
687

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវាត់ក្រុងទី៣ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ បានលើកឡើងថា «វាមិនមែនជាការល្អ ឬប្រសិនបើយើងចាស់ពេក ឬរហូតដល់យើងស្លាប់»

 សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋាភិបាលចាំផ្ទះលើកជាសំណួរថា តើហេតុអ្វីបានជាខ្ញុំលាលែងពីនាយករដ្ឋមន្ត្រីនៅពេលដែលគណបក្សទទួលបានការគាំទ្រដ៏ខ្ពស់បែបនេះទៅវិញអាចនិយាយបានថា «នេះជាការលះបង់ក្នុងរយៈពេលវែង ធានាបានសុខសន្តិភាព និងធានាដល់ការអភិវឌ្ឍន៍»។ 

 សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មានមូលហេតុចំនួន ០៤យ៉ាង ដែលនាំឲ្យសម្តេចដើរចេញពីដំណេងនាពេលនេះ ឲ្យយុវជនជំនាន់ក្រោយបន្តវេននាពេលនេះ គឺមានស្ថេរភាព និងសុវត្ថិភាពជាងពេលដែលចាស់ស្លាប់»។ សម្តេចជោបានបញ្ជបន្ថែមថា «មនុស្សប៉ុន្មាននាក់ទៅនៅកម្ពុជា ដែលបានលះបង់អំណាចដូចខ្ញុំ? នៅពេលដែលខ្ញុំមានលទ្ធភាពធ្វើជានាយករដ្ឋមន្ត្រីបាន ៥ឆ្នាំ ១០ឆ្នាំទៀត ប៉ុន្តែវាមិនជាការល្អទេ បើយើងចាស់ពេក ឬរហូតដល់យើងស្លាប់»

 ប្រមុខរដ្ឋាភិបាលចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្រោយ ហ៊ុន សែន ជាអ្នកណា?» នេះជាសំណួរដែលបានកើតឡើងតាំងពីឆ្នាំ២០១៥ ឬ២០១៦ ឯណោះ ហើយដែលបានលើកឡើងច្រើនពេលដែលសម្តេចបាន គឺអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ ដែលត្រូវបានគេធ្វើឃាតនៅពេលនោះអង្គុយតុជាមួយគ្នានឹងប្រទេសដែលត្រូវប្រជុំមេគង្គ ជប៉ុនបានតាំងជាសំណួរថា  «ក្រោយ ហ៊ុន សែន ជាអ្នកណា?» និងមានអ្នកនិយាយលេងថា «ក្រោយ ហ៊ុន សែន គឺ ហ៊ុន សែន»

 ក្នុងនាមនាយករដ្ឋមន្ត្រីចាំផ្ទះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «វាមិនមែនបញ្ហាតូចតាចទេ ជាបញ្ហាដ៏ធំ ក្រោយ ហ៊ុន សែន នណា?»។ 

 សម្តេចតេជោបានដាក់ជាសំណួរថា «ប្រសិនបើខ្ញុំស្លាប់ថ្ងៃនេះ ឬថ្ងៃស្អែក ឬ ១ឆ្នាំទៀតសម្តេចស្លាប់ តើមានរឿងអ្វីនឹងកើតឡើងនៅពេលនោះ បើយើងមិនបានត្រៀមរៀបចំសម្រាប់អ្នកបន្តវេន»។ សម្តេចបានលើកឡើងពីចំណោទបញ្ហាបែបនេះ ដោយសម្តេចបង្ហាញពីការគោរពទៅដល់ព្រះរាជតម្រិះរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានដាក់រាជសម្បត្តិហើយព្រះរាជបុត្រព្រះអង្គ គឺព្រះមហាក្សត្របច្ចុប្បន្ន ព្រះអង្គឡើងគ្រងរាជ ៨ឆ្នាំមុនពេលព្រះសោយទីវង្គត់។

 សម្តេចតេជោ ហ៊ុន សែន លើកជាបញ្ហាថា «ប្រសិនបើពេលនោះ មិនទាន់មានក្សត្រគ្រោងរាជថ្មីទេ ខ្លួនខ្ញុំក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនោះ មិនដឹងថា ត្រូវធ្វើអ្វីទេ? ម្ខាងត្រូវគិតគូពីការរៀបចំព្រះរាជសព ឯម្ខាងទៀតត្រូវគិតគូអំពីការកសាងច្បាប់ ស្តីពីការចាត់តាំង និងការប្រព្រឹត្តទៅក្រុមប្រឹក្សារាជសម្បត្តិ និងការជ្រើសរើសព្រះមហាក្សត្រ ដែលមានរយៈពេលត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ ដែលត្រូវឲ្យជ្រើសរើសស្តេចថ្មី»

 សម្តេចតេជោបានរំឭកថា «រឿងនេះវាធ្លាប់បានកើតឡើងនៅឆ្នាំ១៩៦០ ក្រោយពេលដែលព្រះករុណា ព្រះបាទសម្តេច នរោត្តម សុរាម្រឹត យាងសោយព្រះទិវង្គត ពេលនោះប្រទេសកម្ពុជារើសស្តេចអត់បានទេ អញ្ចឹងពេលនោះត្រូវកែរដ្ឋធម្មនុញ្ញាឲ្យទៅជាប្រមុខរដ្ឋ ក្នុងប្រទេសជាព្រះរាណាចក្រមួយ ប៉ុន្តែគ្មានស្តេចទៅជាប្រមុខរដ្ឋ។ ព្រះករុណាបិតា ពិតជាមានព្រះរាជតម្រិះដ៏អស្ចារ្យណាស់អំពីបញ្ហានេះ បានជាយើងដំណើរការទៅដោយរលូន»

 សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បទពិសោធន៍នេះ ផ្តល់មេរៀនដាស់តឿន សម្រាប់ខ្ញុំ លើកទឹកចិត្តខ្ញុំឱ្យយកគំរូនៃការបន្តវេនឱ្យយុវជនជំនាន់ក្រោយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «បើខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ និងអាណត្តិទី៨ទៀត បើគណបក្សប្រជាជនកម្ពុជាបន្តឈ្នះ។ ករណីសម្តេចទទួលមរណភាពក្នុងពេលកាន់តំណែងបាននណារៀបចំគណរដ្ឋមន្ត្រីថ្មី ពិតមែនមានច្បាប់ក្នងរដ្ឋធម្មនុញ្ញហើយច្បាប់បើកចំហរទៀត អញ្ចឹងទើបយើងកែរដ្ឋធម្មនុញ្ញថ្មី»

 សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងបែបនេះមានមនុស្ស២ឬ៣នាក់ដណ្តើមគ្នាធ្វើជានាយករដ្ឋវានឹងទៅជាយ៉ាងណាបញ្ហាស្មុគ្រស្មាញណាស់អាចកើតឡើង ដូចជាការរៀបចំគណៈរដ្ឋមន្ត្រីឡើងវិញ ពេលនោះអ្នកខ្លាំងអ្នកនោះឈ្នះ និងអាចឈានដល់ការបង្ហូរឈាមដណ្តើមអំណាធ្វើប្រទេសបែកបាក់ មានសង្គ្រាមអ្នកណាទទួលខុសត្រូវ»