ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ កក្កដា ២០២៤ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង” នៅរាជធានីភ្នំពេញ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ «កម្ពុជាស្ថិតក្នុងប្រទេសសេដ្ឋកិច្ចសេរីបំផុតក្នុងចំណោមប្រទេសលើសលកលោកអ្នកវិនិយោគជនបរទេសអាចបង្កើតនូវគម្រោងវិនិយោគកម្មសិទ្ធបរទេស ១០០ភាគរយ ក្នុងវិស័យភាគច្រើនក្នុងលក្ខខណ្ឌមិនតម្រូវឱ្យចូលរួមពីវិនិយោគគិនក្នុងស្រុកលើកតែករណីតែមួយគត់ គឺកម្មសិទ្ធលើដីធ្លី»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «កម្ពុជា ស្ថិតក្នុងចំណោមប្រទេសតំបូងគេក្នុងតំបន់ដែលបើកស្ទើរគ្រប់វិស័យលើការវិនិយោគបរទេសចាប់ពីឆ្នាំ១៩៩៤ វិនិយោគបរទេសអាចផ្ញើរប្រាក់ទៅកាន់ប្រទេសដើមវិញដោយគ្មានរបាំង។ លើសពីនេះ តាមរយៈច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានផ្តល់ការលើកទឹកចិត្តជាច្រើន រួមទាំងសេវាកម្មប្រសើរជាងមុន តាមការរយៈការសម្រួលនិតិវិធីចុះបញ្ជី និងផ្តល់សេវាថែទាំវិនិយោគយ៉ាងទូលំទូលាយដល់វិនិយោគគិន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្នុងឆ្នាំនេះរាជរដ្ឋាភិបាលបានផ្តល់អាទិភាពលើកការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ដោយការសម្របសម្រួលនិតិវិធី និងអត្ថប្រយោជន៍ពិសេសបន្ថែមលើសពីច្បាប់ស្តីពីការវិនិយោគ និងក្នុងឆ្នាំ២០២៥ នឹងជំរុញដាក់ចេញនូវគោលនយោបាយបន្ថែមទៀត ដើម្បីជំរុញការវិនិយោគនៅខេត្តព្រសីហនុ»៕