ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់លិខិតមួយច្បាប់ ប្រាប់ទៅលោក មឿន តុលា ប្រធានអង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់) ដោយទុករយៈពេល ៣០ថ្ងៃ ត្រូវផ្តផ្ដល់ព័ត៌មានរាល់គណនី ដែលបានបើក សម្រាប់កិច្ចប្រតិបត្តិការ នៅធនាគារ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោយមានបណ្តឹងពីកម្មកររាប់ម៉ឺននាក់។
នេះបើយោងតាមលិខិតរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលក្រុមការងារយើងទទួលបាន។
លិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា៖ «អង្គការលោកត្រូវផ្ដល់ ព័ត៌មានរាល់គណនី ដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារ ក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួងមហាផ្ទៃក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះជាកំណត់»។
បន្ថែមពីនេះ ក្នុងករណីអង្គការមិនបានបំពេញកាតព្វកិច្ច តាមសេចក្តីជូនដំណឹងនេះ នឹងត្រូវរងវិធានការណ៍ តាមផ្លូវច្បាប់ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
លិខិតរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានទទួលនូវពាក្យបណ្ដឹង និងសេចក្តីថ្លែងការណ៍ របស់បណ្ដាសហជីព សម្ព័ន្ធសហជីព សហព័ន្ធសហជីព និងសមាគមជាច្រើន ពាក់ព័ន្ធនឹងការធ្វើសកម្មភាព និងការចេញរបាយការណ៍របស់អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់) ដែលមានចំណងជើងថា «ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាព សហជីពនៅកម្ពុជា» ដែលត្រូវបានរិះគន់ថា មានលក្ខណៈលម្អៀង ពុំយុត្តិធម៌ យកមតិភាគតិច មកវាយតម្លៃ ស្ថានភាពទាំងមូល ដោយពុំបានឆ្លុះបញ្ចាំង ពីការពិតនៃស្ថានភាព សេរីភាពសហជីពនៅកម្ពុជាធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសជាតិ និងជះឥទ្ធិពលមិនល្អដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិត នៅក្នុងប្រទេសកម្ពុជាទាំងមូល ។
ក្រសួងមហាផ្ទៃ បានរំលឹកដល់អង្គការសង់ត្រាល់ថា៖ «អនុវត្តតាមស្មារតី នៃមាត្រា ៣០ នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃ សូមក្រើនរំលឹកចំពោះអង្គការសង់ត្រាល់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមលក្ខន្តិកៈរបស់អង្គការ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន» ៕