2024-04-01 03:04
356

ពោធិ៍សាត់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ជឿជាក់ថាប្រជាជាពលរដ្ឋចាំមើលហើយ ព្រោះថ្ងៃនេះសម្តេចហាក់និយាយរៀងខ្លាំងបន្តិចទាក់ទងនឹងអជ្ញាធរ ជាពិសេសស្រុក ក្រុង។ សម្តេចមិនមែនខ្លាំងតែលើក្បាលមេក្រូនោះទេ! និយាយខ្លាំងមិនសូវអីទេ ប៉ុន្តែខ្លាចតែស្ងាត់ៗពេលស៊ីញ៉អត់មានឮសំឡេងនោះទេ ព្រោះថ្នាក់ស្រុក ក្រុងត្រឹមអនុក្រឹត្យប៉ុណ្ណោះ គឺលឿនបំផុត។

សម្តចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងព្រមានអភិបាលស្រុក ក្រុងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធឆ្លង «ព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម» ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «និយាយបែបនេះមិនមែនមានន័យថា សម្តេចគំរាមនោះទេ សូមពន្យល់ហេតុផង ព្រោះគ្មានជម្រើសទេ ឱ្យរើសរវាងយុត្តិធម៌មន្ត្រីមេទ័ពម្នាក់ ផ្តល់ឱកាសជូនគាត់តែដាក់ឱ្យនៅតំបន់ក្តៅដើម្បីការពារសមរភូមិសម្រាប់ទូទាំងប្រទេស ត្រូវសម្រេចចិត្តការពារផលប្រយោជន៍ជាតិ គឺត្រូវជ្រើសរើសមេទ័ពដែលខ្លាំងទៅការពារហើយ ដោយគាត់ខិតខំប្រឹងប្រែងក៏ដោយគីឡូមិនគ្រប់ត្រូវឱ្យទៅទទួលមុខព្រួញផ្សេងដែលជាការចាត់ការងារឱ្យមានប្រសិទ្ធភាព»៕