ភ្នំពេញ ៖ ស.ស.យ.ក. ជាទីកន្លែងដែលបង្រៀនយើងអំពីការងារស្ម័គ្រចិត្ត តាមរយៈការបណ្តុះស្មារតីនៃការទទួលខុសត្រូវ ការធ្វើការងារជាក្រុម វិន័យ ការអត់ធ្មត់ តស៊ូព្យាយាម ជម្នះការលំបាក។ ការចូលរួមជាមួយ ស.ស.យ.ក. គឺធ្វើឱ្យយើងចេះលះបង់ផ្នត់គំនិតនៃការគិតពីផលប្រយោជន៍បុគ្គល ឬមួយក្រុម ឱ្យចេះរួបរួម ឯកភាពគ្នាជាធ្លុងមួយដើម្បីបុព្វហេតុសង្គមជាតិ។ នេះហើយគឺជាបេសកកម្មរបស់ ស.ស.យ.ក.។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា៖ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដោយបានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ ចំនួន២.៥០០ នាក់ នៅខេត្តសៀមរាប និងបានចែករំលែកអំពីបុព្វហេតុ បេសកកម្ម និងគុណតម្លៃនៃការងារស្ម័គ្រចិត្តជាមួយ ស.ស.យ.ក. ។
មិនតែប៉ុណ្ណោះ ខ្ញុំបានទទួលសំណួរដ៏ល្អៗជាច្រើនពីព្រះតេជព្រះគុណព្រះសង្ឃ និងប្អូនៗជាច្រើនមកកាន់រូបខ្ញុំ ដែលពិតជាបានធ្វើឱ្យខ្ញុំមានក្តីរំភើប និងកាន់តែមានកម្លាំងចិត្តក្នុងការចែករំលែកជាមួយប្អូនៗ ៕