2023-11-21 14:19
515

ភ្នំពេញ៖       សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថាៈ ប្រទេសដែលមានចំណូលខ្ពស់គេមិនដែលគិតថារដ្ឋាភិបាលមានលុយប៉ុន្មានទេ គេគិតថាប្រជាពលរដ្ឋមានចំណូលប៉ុន្មាន? ដែលនេះហើយជាគោលដៅសំខាន់របស់រដ្ឋាភិបាល។

 សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសទៀតថា បច្ចុប្បន្ននេះប្រទេសកម្ពុជា បានដើរមកដល់ប្រទេសមានចំណូលមធ្យមកម្រិតទាប ជីវភាពមធ្យម ចំណូលមធ្យម បានកើនហើយចាប់តាំងពីប្រទេសរបស់យើងបែកបាក់រហូតដើរមកដល់ពេលនេះ ប៉ុន្តែមិនទាន់ចប់ទេធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកាន់តែមានបាននេះហើយពាក្យថា «អភិវឌ្ឍ» ធ្វើម៉េចឱ្យផលលាភទៅដល់ប្រជាពលរដ្ឋ។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា រដ្ឋាភិបាលគិតគូរឱ្យប្រជាពលរដ្ឋជំនាន់នេះទទួលប៉ុននេះ និងរីកចម្រើនទៅមុខទៀត ហើយសំខាន់អ្នកជំនាន់ក្រោយកាន់តែមានជីវភាពធូធា មានចំណូលច្រើនជាឪពុកម្តាយ។ គោលដៅរដ្ឋាភិបាលបានគិតគូរធ្វើឱ្យយ៉ាងណាឱកូនចៅរបស់យើងកាន់តែវិវឌ្ឍទៅមុខ។ 

 សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី និយោជិត  ចំនួន  ១៨ ១០៨នាក់ មកពីបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដែលនេះជាជំនួបលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំ២០២៣នេះ ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕