2023-09-19 06:09
540

ភ្នំពេញ៖ តាមការគ្រោងទុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ ប្រតិភូថ្នាក់ដឹកនាំក្រុមកីឡា គ្រូបង្វឹក និងអត្តពលិក សរុបចណនួន ៩៩នាក់ ដើម្បីជួបសម្ដែងការគួម និងទទួលអនុសាសន៍ណែនាំ មុនចូលរួមប្រកួតកីឡាអាស៊ី (Asian Games) នៅប្រទេសចិន។ 

តាមប្រភពពីគណៈកម្មាធិការជាតិអូឡាំពិក បានឲ្យដឹងថា ក្រុមអត្តពលិក ដែលមិនទាន់ចេញទៅព្រឹត្តិការណ៍ប្រកួត Asian Games នៅប្រទេសចិននោះ នឹងត្រូវចូលជួបសម្ដែងការគួរសម និងទទួល អនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ៣រសៀល នៅអគាវិមានសន្តិភាព។ 

សូមជម្រាបថា ការចូលជួបសម្ដែងការគួម និងទទួលអនុសាសន៍ណែនាំនេះ ធ្វើឡើងមុនចេញដំណើរទៅចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន មុន៕