2024-10-31 01:10
32

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ មានរបៀបវីរៈសំខាន់ៗ ចំនួន ០៣ និងពិភាក្សាលើបញ្ហាផ្សេងៗមួយចំនួនទៀត។

ចំពោះរបៀបវារៈនៃកិច្ចប្រជុំមានដូចតទៅ៖ ១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេប ស្តីពី លទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។ ២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥ និងបញ្ហាផ្សេងៗទៀត។
 

បន្ទាប់ពីបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក៏បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំពេញអង្គព្រឹទ្ធសភាលើកទី២ នីតិកាលទី៥ ជាបន្តទៀតនៅវិមានព្រឹទ្ធសភា៕