2024-11-21 03:11
5

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតីពិធី «ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅថា តិចណូ គ្មានគោលការណ៍ក្នុងការធ្វើការដោះដូរទីតាំងដូចការចុះផ្សាយក្នុងសារព័ត៌មានមួយចំនួនឡើយ មានតែពង្រីកសាខាបន្ថែមទៀត»

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងទៀតថា៖ «បន្ទាប់ឭការផ្សាយនេះភ្លាមៗ ខ្ញុំបានហៅទូរសព្ទទៅកាន់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសាកសួរអំពីបញ្ហានេះ វាមានគោលការណ៍ដោះដូរដែរ គឺគ្មានទេ តាំងពីអាណត្តិមុន រហូតដល់អាណត្តិថ្មីនេះ ក៏គ្មានដែរ ប៉ុន្តែសារព័ត៌មានមួយបានចុះផ្សាយថា មានការដោះដូរសាលាតិចណូ ដែលជាការផ្ទុយខុសស្រឡះ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «គ្មានគោលការណ៍ណា ដើម្បីធ្វើការដោះដូរទីតាំងសាលារបស់រដ្ឋនោះទេ សូម្បីតែការស្នើសុំបរិវេនសកលវិទ្យារដ្ឋយកទៅធ្វើសកម្មភាពអ្វីផ្សេងៗ ឬពង្រីកស្ថាបនស្អីក៏មិនអនុញ្ញាតិដែរ.សូម្បីតែសាលារូល យើងរក្សាទុកទីតាំងនៅដដែល សុខចិត្តធ្វើការជួសជុលកែលម្អអគារដែលមានស្រាប់ និងទុកពង្រឹកនៅហ្នឹងកន្លែង ជាពិសេសមានតែពង្រីកសាខាបន្ថែម»