តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា «ការបំពេញទស្សនកិច្ចរបស់សម្តេចធិបតីនៅកាន់ប្រទេសចិនប៉ុន្មានថ្ងៃមុននេះ គឺដើម្បីបញ្ជាក់ជំហរគោលនយោបាយការទូតរបស់កម្ពុជាជាមួយចិន ដែលរក្សានូវគោលនយោបាយចិនតែមួយដដែលដោយឥតងាករេ»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅចំពោះមុខកម្មករ-កម្មការិនី នយោជិតប្រមាណ ១៨ ១០៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសនានា ចំនួន ១៨ មកពីភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា «ម្យ៉ាងដំណើររបស់សម្តេចធិបតីទៅចិននេះ ក៏ដើម្បីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិនផងដែរ»។សម្តេច ហ៊ុន ម៉ាណែត ប្រាប់ទៅអ្នកវិភាគរិះគន់ថា «ប្រទេសកម្ពុជាតូចក៏ពិតមែន តែត្រូវគិតរឿងអីដែលចំណេញប្រជាពលរដ្ឋ ហើយសម្តេចដាច់ខាតមិនធ្វើឱ្យបាត់បង់អធិបតេយ្យភាពឡើយ»។
នៅព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំប្រាប់ទៅក្រុមអ្នកវិភាគ និងអ្នករិះគន់ដែលរិះគន់មួយក្តាប់តូចថា រដ្ឋាភិបាលថ្មីបន្តការស្និទ្ធស្នាលជាមួយចិននឹងធ្វើឲ្យកម្ពុជាបាត់អធិបតេយ្យភាពនោះ សម្តេចបញ្ជាក់ថា «កុំបាច់ព្រួយបារម្ភអី ព្រោះរាជរដ្ឋាភិបាលកម្ពុជាចេះគិតហើយ។ សម្តេចក៏ដូចជាថ្នាក់ដឹកនាំមុនៗ មិនឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសអាយ៉ង ឬរណបរបស់ប្រទេសណាមួយនោះទេ»។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយបកទៅកាន់អ្នករិះគន់ដែលលើកឡើងថា «មានប្រទេសជាច្រើនរិះគន់កម្ពុជាដែលប្រកាន់គោលជំហរគោលនយោបាយចិនតែមួយ។ ចំពោះការប្រកាន់គោលជំហរគោលនយោបាយចិនមួយនេះ សួរថាខុសត្រង់ណា? គឺអត់ខុសទេ សូម្បីតែសហរដ្ឋអាមេរិក និងប្រទេស១៨១ទៀត ក៏បានប្រកាន់ជំហរគោលនយោបាយចិនមួយដែរ»៕