ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តូចផ្តើម និងបំណងដ៏ល្អរបស់បណ្តាគណបក្សនយោបានដែលបានផ្ញើ និងធ្វើសេចក្តីថ្លែងរួចមកហើយ។ សម្តេចតេជោបានបញ្ជាក់ថា ក្នុងនាមគណបក្សប្រជាជន ពេញចិត្តនឹងការចងសម្ព័នភាពលើមូលដ្ឋាននៃការគោរពឯករាជភាពរបស់គណបក្សរៀងៗខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមទៀតថា «គណបក្សប្រជាជនកម្ពុជាមិនព្យាយាមត្រួតត្រាលើគណបក្សដទៃទេ ប៉ុន្តែពេញចិត្តគំនិតផ្តួចផ្តើមនេះ ដោយគោរពនូវឯករាជរបស់គណបក្សនយោបាយទាំងអស់ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូរស្មើភាពគ្នា»។ សម្តេចតេជោបន្ថែមថា «យើងមិនដែលគិតថា គណបក្សប្រជាជនជាគណបក្សធំ គណបក្សដ៏ទៃដែលមិនបានចូលរួមបោះឆ្នោត ឬបានចូលរួមបោះតែមិនទទួលបានកៅអីក្នុងសភា ឬគណបក្សតូចតាចមិនសាកសមធ្វើជាដៃគូរនោះទេ គឺផ្តល់ការគោរពដល់គណបក្សនយោបាយដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ»។
ប្រធានគណបក្សប្រជាជន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមទទួលយកគណបក្សចំនួន៣០ចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល ហើយគណបក្សប្រជាជនត្រៀមទទួលយកនូវដៃគូរទាំងអស់ដែលចង់រួបរួមជាមួយគណបក្យប្រជាជនកម្ពុជា ក្រោមរូបភាព «ការចងសម្ព័ន្ធកិច្ចសហប្រតិបត្តិការណ៍ដោយស្មើភាព និងស្មើសិទ្ធ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សម្តេចបានឲ្យក្រុមជំនួយការត្រៀមនូវកិច្ចព្រមព្រៀងកិច្ចសហប្រតិវើបត្តិការណ៍រវាងគណបក្សទាំងអស់ដែលនឹងចងសម្ព័ន្ធភាពជាមួយគ្នា។ សម្តេចនឹងត្រៀមជួបជាមួយគ្រប់បណ្តាគណបក្សនាពេលខាងមុខ ដើម្បីជួបពិភាក្សាលើខ្លឹមសារនៃពង្រៀងកិច្ចព្រមព្រៀងនោះ និងឈានដល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយនៅកម្ពុជា»ៗ
សម្តេចតេជោ ហ៊ុន សែន៖ យើងពិតជាតម្រូវការគ្រប់គណបក្សនយោបាយ ក្នុងការរក្សាសុខសន្តិភាព ដើម្បីការអភិវឌ្ឍន៍រយៈពេលវែង «ចូមរួមជាមួយគ្នា ដើម្បីការពារនូវឯករាជ អធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា, ការពារនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ, ការពារនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ការពារសិទ្ធមនុស្ស លទ្ធិប្រជាធិបតេយ និងនិតិរដ្ឋ ក៏ដូចកិច្ចការផ្សេងៗទៀត ដែលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាប្រគល់ឲ្យយើងទាំងគ្នាជាអ្នករួបរួមដើម្បីការពារ»។
សម្តេចតេជោប្រធានគណបក្សប្រជាជន បានបន្ថែមថា និយាយដោយខ្លី «យើងត្រូវការពារនូវរដ្ឋធម្មនុញ្ញរបស់យើងហើយនឹងកាកព្វកិច្ចកម្ចាត់ចោលនូវនយោយជ្រុលនិយមឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាសាមគ្គីភាព ឯកភាពជាតិ ក៏ដូចជារក្សានូវសន្តិភាព ដើម្បីធានាការភិវឌ្ឍន៍រយៈពេលវែង»៕