(ភ្នំពេញ)៖ សៀវភៅ «សម្តេចពុកសន្តិភាព» ដែលជាស្នាដៃចងក្រង និងរៀបរៀងដោយអ្នកនិពន្ធអ្នកនាង ចន្ទ សិរីរដ្ឋ បានចេញជារូបរាងហើយ ក្រោយពីបានប្រមូលផ្តុំ និងសម្រង់យកនូវប្រវត្តិតស៊ូ អមជាមួយប្រសាសន៍មាសដ៏មានតម្លៃ របស់សម្តេចតេជោ ហ៊ុន សែន។
«សម្តេចពុកសន្តិភាព» គឺជាសៀភៅ ដែលបានប្រមូលផ្តុំនូវរាល់ប្រសាសន៍មាសសំខាន់ៗ ពោរពេញដោយអត្ថន័យ ដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីទុកជាឯកសារ និងចងចាំពីទឹកចិត្តរបស់សម្តេច ចំពោះកូនក្មួយប្រជាជាតិ។ រាល់ពាក្យពេចន៍ ដែលសម្តេចតេជោបានលើកឡើងទាំងអស់នេះ គឺឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាមានមេដឹកនាំដ៏ខ្លាំងក្លា ដែលអាចរំដោះសង្គមជាតិមួយនេះ ឲ្យបានរួចផុតពីរណ្តៅងងឹតរបស់ ប៉ុល ពត បានយ៉ាងសាហាវបំផុត។ រាល់សម្រង់ប្រសាសន៍មាស របស់សម្តេចតេជោទាំងប៉ុន្មាននៅក្នុងសៀវភៅ «សម្តេចពុកសន្តិភាព» នេះដែរ ប្រៀបបានទៅនឹងការផ្តល់ចំណេះដឹង មេរៀនល្អៗ បទពិសោធន៍ ដែលមានតម្លៃ សម្រាប់ការចងចាំរបស់ប្រជាជនកម្ពុជាឲ្យនឹកឃើញពីមហាគុណដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន។ អ្នករៀបរៀងសូមលំឱនកាយ និងគោរពនូវទឹកចិត្តដ៏ម៉ោះមុត អង់អាចក្លាហាន របស់សម្តេចពុក និងរាជរដ្ឋាភិបាល ចំពោះការធ្វើឲ្យបាននូវសន្តិសុខ លើកទឹកដីសុវណ្ណភូមនៃយើង។
ក្នុងនាមជាប្រជាជនកម្ពុជា អ្នករៀបរៀង ពិតជាមានមោទនភាព យ៉ាងក្រៃលែងដែលបានរស់ក្រោមដំបូល នៃសន្តិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់សម្តេចពុក។ ការឆ្លងកាត់រាប់ពាន់ឧបសគ្គ ទោះត្រូវប្តូរជីវិតដើម្បីប្រជាជនកម្ពុជាទាំងអស់ និងដើម្បីទឹកដីសុវណ្ណភូមិ ដ៏កម្សត់មួយនេះ សម្តេចពុកលោកបានប្រឹងប្រែង មិនរាថយ ក្នុងការដណ្តើមយកឲ្យបាននូវសន្តិភាពមកវិញ។ ក្រោមឆន្ទៈ និងមនសិការ ស្នេហាជាតិរបស់សម្តេចពុក បានចាក់ដោតទៅដល់ប្រជាជនកម្ពុជាទាំងមូល ឲ្យសម្តែងនូវក្តីរំភើបយ៉ាងក្រៃលែងដែលមានមេដឹកនាំដ៍ឆ្នើម។
សង្គ្រាមប្រល័យពូជសាសន៍ ដែលប្រៀបបានទៅនឹងគុកឥតជញ្ជាំងអស់រយៈកាលបីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានផ្តល់នូវក្តីវិនាស ព្រាត់ប្រាស់ ស្លាប់ និងរសជាតិដ៏លំបាកជាច្រើន ទៅលើប្រជាជនកម្ពុជា។ ជាភ័ព្វសំណាង រូបភាពដ៏សាហាវជូរចត់កម្សត់នេះ ត្រូវបានប្រែក្លាយជាភាពស្រស់ស្អាត និងរីករាយ ចាប់តាំងពីមានថ្ងៃ៧មករា ឆ្នាំ១៩៧៩។ នេះក៏ដោយសារមានការប្តូរផ្តាច់ មិនខ្លាចឧបសគ្គ របស់សម្តេចពុក និងអ្នករួមដំណើរ ស្មោះស្ម័គ្រយកឈាមស្រស់ ក្នុងការប្រមូលផ្ដុំកម្លាំង ក្រាញននៀល តស៊ូយកឲ្យបាននូវសេចក្តីសុខ ប្រទេសជាតិមកវិញពីពួកខ្មាំងសត្រូវទាំងអស់នោះ។ តាមរយៈការតម្រង់ទិស និងរាល់ប្រសាសន៍ក៍ដ៏មានអត្ថន័យរបស់សម្តេចពុក ដែលមិនអាចកាត់ថ្លៃបាននេះ គឺសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់យ៉ាងមុតមាំ និងស្នេហាជាតិមាតុភូមិនៃកម្ពុជា ដែលនាំមកនូវការអភិវឌ្ឍ និងសន្តិភាព មកដល់នាពេលបច្ចុប្បន្នជានិច្ចនិរន្តរ៍។
អ្នកនាង ចន្ទ សិរីរដ្ឋ បានថ្លែងប្រាប់ Fresh News ឲ្យដឹងបន្ថែមទៀតថា សៀវភៅ «សម្តេចពុកសន្តិភាព» ត្រូវបានយកចិត្តទុកដាក់យ៉ាងច្បាស់លាស់ ទៅលើការសម្រង់នូវប្រសាសន៍មាសរបស់សម្តេចតេជោមួយចំនួន ដើម្បីទុកជាឯកសារ ចំណេះដឹង និងបទពិសោធន៍ ជាមួយនឹងសមិទ្ធផលស្នាដៃជាតិដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន។ អ្នកនាងមានក្តីសង្ឃឹម និងជឿជាក់ថា សៀវភៅ «សម្តេចពុកសន្តិភាព» នឹងបានគោរពជូន ទៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពេលឆាប់ៗនេះ ដើម្បីសម្តេចតេជោបានទទួល និងពិនិត្យ ក្នុងការផ្តល់ជាអនុសាសន៍ល្អៗដ៏មានតម្លៃបន្ថែមទៀត៕