ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាអនុប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ បានប្រារព្ធធ្វើនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមវត្តមាននៃការអញ្ជើញចូលរួមពីសមាសភាពពេញសិទ្ធិចំនួន ១៩៤នាក់ ដែលជា សមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រតិភូតំណាងសាខាទាំង២៥ រាជធានី-ខេត្ត អ្នកស្ម័គ្រចិត្ត ទាំង ១៤អនុសាខាក្នុងរាជធានីភ្នំពេញ និងប្រធានកិត្តិយស ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សា ចំនួន ២៤ ក្នុងរាជធានីភ្នំពេញ។
មហាសន្និបាតកាកបាទក្រហមកម្ពុជា ក៏មានវត្តមាន ចូលរួមពីអ្នកសង្កេតការណ៍ចំនួន ៧៧នាក់ ជាប្រតិភូសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងក្រុមប្រតិបត្តិថ្នាក់កណ្តាល ផងដែរ៕