(កំពត)កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីស សុខា បានបញ្ជាក់ថា ការងារគណនេយ្យភាពសង្គម គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់ការលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាង អាជ្ញាធរមូលដ្ឋាន និងក្រុមប្រជាពលរដ្ឋនៅក្នុងកិច្ចដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន។
ហើយរាជរដ្ឋាភិបាលកំពុងផ្តោតលើការអនុវត្តគណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិឲ្យមានប្រសិទ្ធិខ្ពស់។
ថ្លែងក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមិជាតិ និងអន្តរជាតិ ស្តីពីការងារគណនេយ្យភាពសង្គម មកកាន់ខេត្តកំពត ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានមានប្រសាសន៍ថា ការអនុវត្តការងារគណនេយ្យភាពសង្គមបានចាប់ផ្តើមឡើងផ្អែកលើផែនការយុទ្ធសាស្ត្រ ស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលត្រូវបានរៀបចំ និងអនុម័ត ដោយ គ.ជ.អ.ប. នៅក្នុងខែ កក្កដា ឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន នានាអំពីការគ្រប់គ្រងថវិកា និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋសម្តែងនូវមតិយោបល់ និងចូលរួមតាមដាន ការបំពេញការងាររបស់មន្ត្រី និងអង្គភាពផ្តល់សេវានានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ការងារនេះត្រូវបានអនុវត្តសាកល្បងរយៈពេល២ឆ្នាំ ពីឆ្នាំ២០១៤-២០១៥ គ.ជ.អ.ប. បានដាក់ចេញនូវផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី១ រយៈពេល៣ឆ្នាំ (២០១៦-២០១៨) ដែលផ្តោតលើសេវានៅមូលដ្ឋានចំនួន០៣គឺ ៖ ការបំពេញការងាររបស់ក្រុមប្រឹក្សាឃុំ, ការផ្តល់សេវានៅសាលាបឋមសិក្សា និង ការផ្តល់សេវានៅមណ្ឌលសុខភាព។
បន្ទាប់មកផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ រយៈពេល៥ឆ្នាំ (២០១៩-២០២៣) ក៏ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមគ្នារវាងភាគីរដ្ឋ (ដែលរួមមានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ) និងភាគីអង្គការសង្គមស៊ីវិលនៅក្នុងឆ្នាំ២០១៩។
ក្នុងនោះផងដែរ ផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ ត្រូវបានឯកភាពដោយ សម្តេចក្រឡាហោម ស ខេង ក្នុងការពន្យាពេលអនុវត្តរហូតដល់ឆ្នាំ ២០២៥ ដើម្បីសម្រេចឱ្យបានគោលបំណង និងគោលដៅរបស់ខ្លួន និងឱ្យស្របទៅតាមក្របខ័ណ្ឌពេលវេលា នៃផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី១ (២០២១-២០២៥) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបានាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យមានការយកចិត្តទុកដាក់ និងត្រួតពិនិត្យចំណុចមួយចំនួន លើការអនុវត្តគណនេយ្យភាពសង្គម ដើម្បីសម្រេចបានតាមគោលដៅនិងគោលបំណងដែលបានគ្រោងទុក៖ ទី ១. ការពង្រឹង និងពង្រីកឧបករណ៍ និងប្រព័ន្ធឌីជីថល ក្នុងដំណើរការអនុវត្តគណនេយ្យភាពសង្គម ។
ការងារនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ “រាជរដ្ឋាភិបាលឌីជីថល កម្ពុជា” ដើម្បីបន្តពង្រឹងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការអភិវឌ្ឍន៍បច្ចេកវិទ្យឌីជីថល ក្នុងនោះដែរការអនុវត្តគណនេយ្យភាពសង្គម ត្រូវតែធានាឲ្យមានការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីពង្រឹង និងពង្រីកការងារផ្សព្វផ្សាយព័ត៍មានឲ្យបានទូលំទូលាយ និង ទទួលបានព័ត៍មានពីសាធារណៈជន ព្រមទាំងអាចបង្កើត ឲ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញការងារគណនេយ្យភាពសង្គមមួយនេះ ឲ្យមានប្រសិទ្ធភាព។
ទី២. បន្តការលើកកម្ពស់ការផ្សព្វផ្សាយព័ត៍មាន នៃផ្ទាំងកញ្ចប់ព័ត៍មានសម្រាប់ប្រជាពលរដ្ឋ ទី៣ពង្រឹងការអនុវត្តផែនការសកម្មភាពរួមគ្នាស្តីអំពីគណនេយ្យភាពសង្គម និងទី៤ ពង្រឹងសមត្ថភាព មន្ត្រីបុគ្គលិក ក្រសួងស្ថានប័នរដ្ឋបាលថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធ។(សឹង រ៉ាត់)