(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «អ្នកណាក៏អាចប្រើបានដែរ និងប្រសិនប្រជាជនយើងចូលរួមប្រើទាំងអស់គ្នា គឺជាមោទនជាតិខ្មែរ» ។
ប្រសាសន៍ឆ្លើយតបរបស់សម្ដេចតេជោ បានធ្វើឡើងឆ្លើយតបចំពោះ Comment របស់ Facebook មានដែលមានឈ្មោះ លោកគ្រូក្មេង ពៅបញ្ញា ប៊ុនណារិន្ធ ដែលបានចោទសួរសម្ដេចថា «សម្តេចពុក ចុះសំរាប់ពួកខ្ញុំត្រឹមជាពលរដ្ឋធម្មតាតើអាចប្រើ app នេះបានទេ»?
សំណួរ និងប្រសាសន៍ឆ្លើយតប ដ៏មានអត្ថន័យរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្រោមសារដែលសម្ដេចបង្ហោះ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់ CoolApp ដែលជា App បង្កើតឡើងដោយកូនខ្មែរ និងមានស្តង់ដារខ្ពស់ ដំណើរការឆាប់រហ័សងាយស្រួល និងរក្សាបាននូវឯកជនភាពបានល្អប្រសើរ។ សាររបស់សម្ដេច ក៏បានបង្ហាញពីបញ្ហាមួយចំនួន ដែលសម្ដេច កំពុងជួបប្រទះជាមួយនឹងការប្រើប្រាស់ Telegram មានបញ្ហាមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសម្លេង ការស្នើរបស់សម្ដេចតេជោ បានធ្វើឡើងនារាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមសំណេរលើបណ្ដាញសង្គម Facebook ផ្លូវការរបស់សម្ដេចតេជោ បានបញ្ជាក់ថា៖ «ប៉ុន្មានខែមកនេះតេឡេក្រាម (Telegram) របស់ខ្ញុំទទួលសារបានតែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសម្លេង ប្រសិនជាចេញបានក៏ត្រូវរង់ចាំ ដែលធ្វើឲ្យអ្នកផ្ញើសារមកខ្ញុំតាមតេឡេក្រាមមិនបានឆ្លើយតបពីខ្ញុំ ឬត្រូវឆ្លើយយឺត។
ខ្ញុំសូមបងប្អូនដែលមានទំនាក់ជាមួយខ្ញុំងាកមកប្រើតាម WhatsApp ពិសេសតាម CoolApp ដែលជារបស់ខ្មែរ។
ដោយសារមានព័ត៌មានជាច្រើនបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួនបានធ្វើឲ្យខ្ញុំព្រួយបារម្មណ៍ពីសន្តិសុខជាតិ និងសុវត្តិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនយើងម្នាក់ៗ។
ដោយកង្វល់ពីបញ្ហាដូចបានលើកឡើងខាងលើ ខ្ញុំស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល របស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram។
ស្ថាប័នផ្សេងទៀតដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ ក៏គួររៀបចំគ្រុប CoolApp ផងដែរ។ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដែលប្រើស្មាតហ្វូនក៏គប្បីបង្កើត CoolApp ដើម្បីប្រើតាមការស្ម័គ្រចិត្ត។
នេះមិនមែនជាការបង្ខិតបង្ខំឲ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុងដែនសុវត្តិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំងពិភពលោក ដូចប្រព័ន្ធដ៏ទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឲ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬ ឯកជនបាននោះឡើយ។
យើងត្រូវការប្រព័ន្ធល្បឿនលឿន និងច្បាស់ទាំងសម្លេងទាំងរូបភាពដូច CoolApp សព្វថ្ងៃ ព្រមទាំងត្រូវការរក្សាការសម្ងាត់របស់ជាតិក៏ដូចជា បុគ្គលម្នាក់ៗផងដែរ។
បច្ចុប្បន្នអ្នកប្រើប្រាស់ CoolApp បានកើនលឿនរហូតដល់៣០ម៉ឺននាក់ និងប្រើប្រាស់ប្រព័ន្ធ Encryption ដូចកម្មវិធីបរទេសដែរ មិនអាចជនណាម្នាក់មើលសាររបស់យើងបានឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ។ កម្ពុជាមាន CoolApp ក៏ជាមោទនភាពរបស់ខ្មែរយើងដែរ ព្រោះសមាជិកអាស៊ានទាំងអស់ មានតែ វៀតណាម និងកម្ពុជា»៕