2024-04-01 04:04
418

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធឆ្លង «ព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម» ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចំពោះកិច្ចការងារការអភិរក្សសម្បត្តិធនធានធម្មជាតិ ត្រង់ចំណុច ផ្លូវអន្ទង់អាំង ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីប្រសិទ្ធនាមថា «បុប្ផាលក់ខ្លួន» (ភ្នំ១៥០០) សម្តចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំឱ្យពិនិត្យឡើងវិញ ឥឡូវកែសម្រួលចេញទាំងអស់ ការអភិវឌ្ឍន៍កម្រិតណា រកវិធីដោះស្រាយកម្រិតណា ជាពិសេសត្រូវរក្សាការតំបន់នោះជាតំបន់អភិរក្សធម្មជាតិសម្រាប់ប្រជាពលរដ្ឋ និងទេសចរប្រទេសទាំងក្នុងស្រុក និងក្រៅរាប់លាននាក់សម្រាប់មកកម្សាន្តលេង។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា «តំបន់នេះមានចំងាយ ៤គីឡូម៉ែតគត់ ប្រសិនបើវាស់ត្រង់ គិតជាផ្លូវប្រហែល ១០គីឡូម៉ែត តំបន់នេះយើងអាចរក្សាទុកសម្រាប់អត្ថប្រយោជន៍ក្នុងរយៈពេលវែងហើយកន្លងទៅមានការឈូសឆាយខ្លះៗដែរ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ប្រសិនបើចង់អភិវឌ្ឍន៍ធ្វើកន្លែងសម្រាកផ្សេងៗអាចទៅហួសអាចធ្វើបានគួរក្សាកន្លែងនេះឱ្យបាន»។ 

ជុំវិញបញ្ហានេះ សម្តេចធិបីនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យអន្តរក្រសួង ដើម្បីចុះពិនិត្យធ្វើបច្ចុប្បន្នភាព និងធ្វើការងារជាក់ស្តែង ជាមួយអ្នកកាន់កាប់ និងមានអ្នកអាជ្ញាប័ណ្ណក្នុងការពិនិត្យមើលការងារដោះស្រាយ ដើម្បីការពារនូវបរិស្ថានតបន់ភ្នំ១៥០០នេះ បាឱ្យនយូអង្វែងដោយប្រគល់ភារកិច្ចឱ្យ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារអន្តរក្រសួងពាក់ព័ន្ធជាមួយអាជ្ញាធរខេត្តដើម្បីធ្វើកិច្ចការងារនេះតែម្តង៕