ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយសម្តេចនាយរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ ដើម្បីកសាងសន្តិភាព យើងទាំង អស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ និង ភាតរភាពជាអន្តរជាតិ»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត «ភ្នក់ភ្លើងសង្គ្រាម សោកនាដ៍កម្ម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សារកទីបំផុត គ្មាន ដែលប្រជាជាតិយើងបានឆ្លងកាត់ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក គឺជាមេរៀន និងបទ ពិសោធន៍ដ៏ជូរចត់ ដែលមិនអាចបំភ្លេចបាន ហើយដែលនាំឱ្យយើងទាំងអស់គ្នាបានយល់យ៉ាងច្បាស់ ពីគុណតម្លៃនៃសន្តិភាព»។
សារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសរសេរថា ជារៀងរាល់ឆ្នាំ អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២១ ខែកញ្ញា ជាថ្ងៃដ៏ពិសេស សម្រាប់បណ្តាប្រទេសនៅទូទាំងសកលលោកប្រារព្ធ«ទិវាសន្តិភាពអន្តរជាតិ» ដើម្បីបង្ហាញនូវការ ប្តេជ្ញាចិត្តរួមគ្នាលើកគុណតម្លៃសន្តិភាព ក៏ដូចជាការរំលឹកដល់វីរភាពនានាក្នុងការរួមចំណែកធ្វើឱ្យ សម្រេចបាននូវសន្តិភាព។ នៅក្នុងឆ្នាំ២០២៣ នេះ ការប្រារព្ធទិវាសន្តិភាពក្រោមមូលបទ «សកម្មភាព ដើម្បីសន្តិភាព៖ ការប្តេជ្ញាចិត្តរួមគ្នាសម្រាប់គោលដៅសកល» ដោយផ្តល់គុណតម្លៃជាចម្បងដល់ សកម្មភាពដើម្បីសន្តិភាពនឹងអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកធ្វើឱ្យគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រេចបានជោគជ័យ ដើម្បីបញ្ចប់នូវវិនាសកម្ម ភាពក្រីក្រ ភាពអត់ ឃ្លាន ការប្រែប្រួលអាកាសធាតុ និងធានានូវភាពរុងរឿងសម្រាប់ទាំងអស់គ្នា។
ឯកឧត្តម អាន់តូនីញ៉ូ ហ្គូទរ៉ស អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានលើកឡើង រួចហើយថា «សន្តិភាពនាពេលនេះ គឺជាតម្រូវការដែលមិនអាចខ្វះបានជាងពេលណាៗទាំងអស់» ដូចនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំ ព្រះករុណាខ្ញុំ សូមសម្ដែងអំណរសាទរ និងចូលរួមជាមួយ សហគមន៍អន្តរជាតិក្នុងការប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដ៏មហោឡារិកនេះ ដើម្បីលើកកម្ពស់ការ យល់ដឹងពីតម្លៃនៃសន្តិភាពដែលមិនអាចកាត់ថ្លៃបាន និងសូមបញ្ជាក់ឡើងវិញនូវឆន្ទៈដ៏មោះមុតរបស់ ប្រជាជនកម្ពុជា ក្នុងការការពារនិងចូលរួមកសាងសន្តិភាព ស្ថេរភាព នៅក្នុងប្រទេស តំបន់ និងសកល លោកឱ្យបានគង់វង្សស្ថិតស្ថេរ។
ក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រជាជាតិយើងទាំងមូលបានរំដោះខ្លួន ទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ប៉ុន្តែព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ បានផ្ដល់ពេលវេលាត្រឹមតែជាង ១០ឆ្នាំប៉ុណ្ណោះ ឱ្យប្រជាជនកម្ពុជាបានស្គាល់ និងរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ នៅមុនពេលដែលកម្ពុជាត្រូវធ្លាក់ចូលក្នុងវិនាសកម្មនិងសង្គ្រាមស៊ីវិលជាច្រើនឆ្នាំម្ដងទៀត។ ចាប់ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ យើងបានឆ្លងកាត់រដ្ឋប្រហារសង្គ្រាមស៊ីវិល អស់រយៈពេល ៥ឆ្នាំ បន្ទាប់មក របបប្រល័យពូជសាសន៍អស់ជាង ៣ឆ្នាំ ហើយបានហែលឆ្លងស្ថានភាពសន្តិភាពខ្លះ និង សង្គ្រាមខ្លះ រយៈពេល ១៨ឆ្នាំបន្ថែមទៀត»។
អតីតកាលដ៏លំបាកវេទនារបស់ប្រជាជាតិយើងនេះ ត្រូវបានបិទបញ្ចប់ទាំងស្រុងនៅឆ្នាំ១៩៩៨ បន្ទាប់ពីបានអនុវត្តយ៉ាងជោគជ័យនូវ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបាននាំមកវិញជូនប្រជាជាតិនេះ នូវសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាព ទឹកដីទាំងស្រុង។ ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ សន្តិភាពបានផ្ដល់ឱកាសឱ្យកម្ពុជាផ្លាស់ប្ដូរមុខ មាត់ថ្មីគួរជាទីមោទនៈបំផុត ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
បច្ចុប្បន្ន កម្ពុជាបានបោះជំហ៊ានដ៏ជោគជ័យក្នុងការពង្រឹងសុខុមាលភាពរបស់ប្រជាជន ដោយធានាថា គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។ កម្ពុជាប្តេជ្ញាបង្កើនកិច្ចខិតខំទ្វេដងក្នុងការដាក់ចេញ និងអនុវត្តវិធានការកែទម្រង់នានា ដូចជាការដាក់ឪ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅសម្រេច ឱ្យបាន គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព នៅឆ្នាំ២០៣០។ កម្ពុជាត្រៀមខ្លួនស្វាគមន៍ និង សហការជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្រេចកិច្ចការដ៏សំខាន់ទាំងនេះ។
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ចំពោះពាក្យស្លោក «អរគុណសន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជឿជាក់យ៉ាងមុតមាំថា «ការប្រារព្ធទិវាសន្តិភាពអន្តរជាតិឆ្នាំនេះ» នឹងបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តសារជាថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់តម្លៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក៕