ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឯកភាពផ្តល់ក្របខណ្ឌរដ្ឋ ឱ្យលោក គង់ បុរណ ជាកូនប្រុសបង្កើតព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ដែលមានជំនាញចាប៉ីដងវែង តាមការស្នើសុំ ដើម្បីដើរតាមគន្លងរបស់លោកឪពុក ជាពិសេសអាចបន្តវេនបាន។
នៅព្រឹកព្រលឹមថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់ លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសរសេរបញ្ជាក់ថា៖ «ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ។ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ និងសូមជូនពរប្អូនប្រុសទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ»។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែកក្តដា ម្សិលមិញ លោក គង់ បូរាណ កូនប្រុសបង្កើតលោកព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានសរសេរបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា៖ «ខ្ញុំបាទឈ្មោះ គង់ បុរាណ កូនប្រុសតែម្នាក់គត់ក្នុងចំណោមបងប្អូន ១០នាក់ ដែលបានបន្តវេនចាប៉ីពីលោកឪពុក គង់ ណៃ តែសព្វថ្ងៃខ្ញុំមិនទាន់មានក្របខណ្ឌរដ្ឋនៅឡើយទេ ខ្ញុំចង់បានក្របខណ្ឌរដ្ឋមួយកន្លែង ដើម្បីជួយបំរើរដ្ឋដូចពុកខ្ញុំ និងជីវភាពសម្រាបថ្ងៃខាងមុខ។ ដូច្នេះសូមពុកម៉ែបងប្អូនអ៊ំយាយតាជួយស៊ៀរផង ក្រែងដំណឹងនេះជ្រាបដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលោកជ្រាបណឹង សូមអរគុណ និងអរព្រះគុណ»។
ក្រោយឃើញការបង្ហោះស្នើសុំក្របខណ្ឌខាងលើរបស់ លោក គង់ បុរាណ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឃើញខ្លឹមសារនោះ ក៏បានសម្រេចឯកភាព និងបានប្រគលភារកិច្ចនេះ ជូនលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ និងជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការនេះតែម្តង។
សូមរំលឹកថា លោកព្រឹទ្ធាចារ្យកោសល្យ វោហារ គង់ ណៃ បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ក្នុងជន្មាយុ ៨០ឆ្នាំ លោកតាមានកូន ចំនួន ១០នាក់ មានប្រុស០៦នាក់ និងស្រី០៤នាក់ ហើយក្នុងចំណោម១០នាក់ មានតែលោក គង់ បុរាណ មួយតែប៉ុណ្ណោះ ដែលបន្តវេនចាប៉ីពីព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាឪពុក៕