ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគម កាយឫទ្ធិនារីកម្ពុជា ទទួលបានពានកិត្តិយសថ្នាក់មាសរបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រកាសនីយបត្រថ្នាក់សកលរបស់ OBPS សមាគមពិភពលោក នៃចលនាកាយឫទ្ធិនារី ដែលជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រ នៃចលនាកាយឫទ្ធិនារីកម្ពុជា។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកជំទាវបណ្ឌិត សមាគមកាយឫទ្ធិនារីកម្ពុជាទទួល បាននូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមនិងសម្រេចបាននូវសមិទ្ធិផលជាប្រវត្តិសាស្ត្រដ៏មានអត្ថន័យក្នុងការធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី ៧ នាពេលថ្មីៗនេះ។
សមិទ្ធផលនេះ ពិតជាបាន ចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិត្យានុភាពមាតុភូមិកម្ពុជាលើឆាកអន្តរជាតិ ដោយឈរលើស្មារតីពួនជំនួវមរតកដ៍ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” ព្រះបិតាឯករាជ្យ និងគាំទ្រគោលនយោបាយ យុទ្ធសាស្ត្រ និងសមិទ្ធផលនានាដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងបេសកកម្មដ៍មហាបវរថ្លៃថ្លាជាបន្តរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិ និងមាតុភូមិកម្ពុជា៕