ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការដឹកនាំបន្តក្នុងការងារអភិវឌ្ឍប្រទេសសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដែលមានគោលដៅនៃយុទ្ធសាស្ត្រ៥ គឺ៖ «កំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យកាន់តែច្រើន, កាន់បន្ថយភាពក្រីក្រ, បង្កើនប្រសិទ្ធស្ថាប័ន ធានាចីរភាព និងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» ដោយមានការយកចិត្តទុកខ្លាំងលើការអភិវឌ្ឍកម្រិតមូលដ្ឋាន នៅតាមជនបទជាគោល។
សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” របស់ក្រសួងអភិវឌ្ឍន៍កម្រិតយជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ជីវភាពរសនៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ គឺជាគន្លឹះសម្រាប់ចីរភាព និងភាពធន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយអនុវត្តតាមអភិក្រម «ពង្រឹងមូលដ្ឋានរឹងមាំដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិបានយូអង្វែង»។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បន្ថែមថា «យើងមិនអាចនឹងលើអង្គើក្រោមបានទេ ដូចនេះបានជារាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវវិធានការគន្លឹះក្នុងការពង្រឹងមូលដ្ឋានមានលើគ្រប់វិស័យ ជាពិសេស វិស័យអប់រំ សុខាភិបាល និងការរក្សាសណ្តាប់ធ្នាប់សង្គម សន្តិសុខនៅតាមភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ជូនប្រជាពលរដ្ឋ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងន័យខាងលើនេះ គឺត្រូវធ្វើយ៉ាងណាដើម្បីកាត់បន្ថយគម្លាតរវាងក្រុង និងជនបទ ដែលនៅថ្ងៃអនាគត់មិនឱ្យមានភាពខុសគ្នឆ្ងាយដែលធ្វើឱ្យមានសមាហរនកម្មរវាងទីក្រុង និងជនកាន់តែមានប្រសិទ្ធភាព។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្រាប់អភិវឌ្ឍន៍នៅមូលដ្ឋានក្នុងនោះរាជរដ្ឋាភិបាលមានកម្មវិធីគោលនយោបាយ «ការពារមាតុភូមិឆ្នាំ២០២៤-២០២៨» និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នងអាណត្តិទី៧នេះ ដោយបញ្ជាក់ច្បាស់បន្តអំពីការជំរុញការអនុវត្តយុទ្ធសាស្ត្រការអភិវឌ្ឍន៍ជនបទតាមរយៈការដាក់ចេញគោលដៅសំខានៗ ដូចរបាយការណ៍របស់លោក ឆាយ ប្ញទ្ធិសែន ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ទី១- អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ, ទី២- កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣- ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង ទី៤- ការអភិវឌ្ឍន៍ជនជាតិដើមភាគតិចឱ្យមានភាពរីចំរើនទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌៕