ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្ដែងនូវសេចក្ដីអំណរសាទរយ៉ាងស្មោះ អស់ពីដួងចិត្តគោរពជូន លោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជា «សម្តេចមហារដ្ឋសភាធិការធិបតី»។
គោរមងារដ៏ខ្ពង់ខ្ពស់បំផុតនេះ បានឆ្លុះបញ្ចាំងយ៉ាងប្រចក្សនូវការទទួលស្គាល់លើភាពជាអ្នកដឹកនាំដ៏ ឆ្នើម និងប៉ិនប្រសព្វរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ក្នុងការចូលរួមបន្ត ថែរក្សានូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងបន្តដឹកនាំកសាងពូនជ្រុំលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជា ជាពិសេស ភាពស្វាមីភក្តិចំពោះរាជបល្ល័ង្ក ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃ និងខ្ពង់ខ្ពស់ បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏វិសេសវិសាលបំផុតនេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតា រក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនៈត្រ័យកែវទាំងបី សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារជាទី ស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕