(រតនគិរី)៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តរតនគិរី។ពិធីនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមហាជន គណៈកម្មាធិការកណ្តាល សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តរតនគិរី សរុប២៧៤រូប។
លោក ណាប់ ប៊ុនហេង អនុប្រធានប្រចាំការ គណៈកម្មាធិការបក្សខេត្តរតនគិរី បានថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកអគ្គលេខាធិការ និងគណៈប្រតិភូ ដែលបានផ្តល់កិត្តិយសដល់គណៈកម្មាធិការបក្សខេត្ត អញ្ជើញមកសំណេះសំណាលដោយផ្ទាល់ នាឱកាសនេះ។
បន្ទាប់ពីស្តាប់របាយការណ៍របស់តំណាងគណបក្សខេត្ត ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលជាច្រើនក្នុងខេត្តរតនគិរី ជាពិសេសការបង្ហាញការគាំទ្រដល់គម្រោង «ព្រែកជីកហ្វូណនតេជោ»នាពេលកន្លងមកនេះ។ ទន្ទឹមនេះ លោកក៏បានសំណូមពរដល់ថ្នាក់ដឹកនាំក្រុមការងារមហាជនខេត្តរតនគិរី គ្រប់លំដាប់ថ្នាក់ទាំងអស់ ជឿជាក់លើការដឹកនាំរបស់ប្រមុខគណបក្ស ហើយត្រូវអនុវត្តឲ្យបានយ៉ាងម៉ឺងម៉ាត់នូវការចង្អុលការទាំងអស់ ស្របតាមទៅសភាពការណ៍ជាក់ស្ដែងក្នុងមូលដ្ឋាន និងត្រូវធ្វើយ៉ាងណាថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុងដែលជាកត្តាគន្លឹះរបស់គណបក្ស ព្រមទាំងចូលរួមជំរុញដល់ការផ្សព្វផ្សាយ ទៅដល់សមាជិក សមាជិកាគណបក្ស ឲ្យស្វែងយល់ និងគាំទ្រដល់ការសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតថា ពិតណាស់ប្រសិនបើមិនមានវត្តមានរបស់អ្នកជំនាន់មុន គឺមិនអាចមានវត្តមានយុវជនជំនាន់ក្រោយដែរ។ ក្នុងន័យនេះ លោកចង់បង្ហាញឲ្យយុវជនជំនាន់ក្រោយយល់ពីតម្លៃនៃការលះបង់របស់អ្នកជំនាន់មុន ហើយបន្តរួមគ្នាថែរក្សា សមិទ្ធិផលនានាដែលសម្រេចបានរបស់គណបក្ស និងសូមឲ្យសមាជិកទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី។ពិធីសំណេះសំណាលនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបសំណេះសំណាល សួរសុខទុក្ខអង្គបោះឆ្នោត និងបេក្ខជនពេញសិទ្ធរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅពង្រឹងរចនាសម្ព័ន្ធ និងតួនាទីរបស់ការងារចលនាមហាជនរបស់គណបក្សនៅថ្នាក់មូលដ្ឋានរបស់គណបក្ស ដើម្បីរួមចំណែកដល់ការធានាជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោត៕