2024-04-01 04:04
346

ពោធិ៍សាត់៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធឆ្លង «ព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម» ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ សម្តចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រនូវការស្នើសុំការគម្រោងអភិវឌ្ឍខ្នាតតូចភ្ជាប់នឹងទេសចរបែបធម្មជាតិក្រោមទំហំ ១០ហិកតា ប៉ុន្តែត្រូវគិតគូទាំងពីរទាំងការការពារព្រៃឈើ និងការទាញផលសម្រាប់សហគមន៍។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា «ការវិនិយោគគម្រោងអភិវឌ្ឍខ្នាតតូចភ្ជាប់ជាមួយទេសធមម្មជាតិនេះ គឺសំដៅបែបនេះ ជាពិសេស ទាញផលពីការអភិវឌ្ឍន៍បង្កើតការងារចំណូលដល់សហគមន៍ប្រជាពលរដ្ឋ ប៉ុន្តែត្រូវមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ក្នុងនោះសម្តេចធិបតីបានចេញបទបញ្ជាឱ្យក្រសួងបរិស្ថានចេញអាជ្ញប័ណ្ណថ្មីតាំងពីដើមអាណត្តិ និងអាជ្ញាប័ណ្ណដែលមានស្រាប់ និងកំពុងធ្វើបន្តធ្វើជាមួយគ្នានោះក្រសួងត្រូវរៀបចំក្រុមការងារចុះមើលជាក់ស្តែងដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន»។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ចំំពោះគម្រោងដែលបានអនុវត្តហើយហើយស្របតាមគោលការណ៍ ធានាតាមបទដ្ឋាន ផ្នែកទៅលើកិច្ចសន្យាដែលបានចុះជាមួយក្រសួងអនុញ្ញាតឱ្យធ្វើបន្ត។ ដោយឡែកគម្រោងវិនិយោគណាដែលអនុវត្តហើយមិនត្រឹមត្រូវតាមគោលកាណ៍ហើយបើសិនជាខុសឆ្គងធ្ងន់ធ្ងរមិនបានយកកន្លែងហ្នឹងដើម្បីអភិវឌ្ឍទេសចរភ្ជាប់ធម្មជាតិបែរជាទៅជាការកាប់បំផ្លាញព្រៃឈើអស់ត្រូវដកអាជ្ញាប័ណ្ណតែម្តង»។

សម្តេចធិបីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ចំពោះអ្នកទទួលបានអាជ្ញាប័ណ្ណហើយមិនទាន់អនុវត្តទុកពេលឱ្យរយៈពេល៦ខែ រៀបចំផែកការ និងធ្វើការអភិវឌ្ឍន៍ បន្ទាប់ពីក្រសួងបរិស្ថានចេញគោលការណ៍ណែនាំ ហើយពេលអភិវឌ្ឍត្រូវគោរពតាមបទដ្ឋាន និងកិច្ចសន្យាមិនដូច្នេះទេ ត្រូវតែបញ្ឈប់ និងដកអាជ្ញាប័ណ្ណ ហើយអាចប្រឈមមុខចំពោះផ្លូវច្បាប់ទៀតប្រសិនបើប្រព្រឹត្តខុសអីផ្សេង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់អាជ្ញាធរគ្រប់រាជធានី ខេត្ត ស្រុក ក្រុង ត្រូវយកចិត្តទុកដាក់លើកិច្ចការងារនេះលើកម្ពស់ លើកស្ទួយដល់គម្រោងខ្នាតតូចនេះ រួមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងធនាគារផងដែរ៕