(ភ្នំពេញ)៖ ទន្ទឹមនេះការរៀបចំនឹងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ផ្អែកលើអភិក្រម «ជវភាពនៃប្រព័ន្ធតូអង្គតែមួយ» មានន័យថា ក្រសួង ស្ថាប័ន នៅក្រោមរាជរដ្ឋាភិបាល គឺបំពេញការងារមិនជាន់គ្នានោះទេ ហើយបម្រើឱ្យគ្នាទៅវិញទៅមក។ បើសម្រាប់អគ្គនាយកដ្ឋានចំណុះឱ្យក្រសួង ប្រព័ន្ធ ជវភាពនៃតួអង្គតែមួយ មានន័យថា ក្រសួងនេះមិនជាន់តូនាទីគ្នា ហើយអគ្គនាយកដ្ឋាននីមួយៗក៏អត់មានមុខងារជាន់គ្នានោះទេ តែបំពេញឱ្យគ្នាទៅវិញទៅមក។ ជារួមប្រព័ន្ធបញ្ជរតែមួយជាតិ អាចចាត់ទុកបានថា ជាជោគជ័យរួមគ្នា ឬជាសមិទ្ធផលរួមគ្នា របស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
នេះជាការថ្លែងរបស់លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមកាងារនីតិកម្មក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងព័ត៌មាន និងលើកទិសដៅអនុវត្តការងារបន្ត នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។
លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងនូវចំណុចសំខាន់ៗនៃការងារមួយចំនួន រួមមាន៖ ភាពជាម្ចាស់នៃស្មារតីទទួលខុសត្រូវ និង នវានុវត្តន៍របស់ក្រសួង ស្ថាប័ន, ប្រសិទ្ធិភាពខ្ពស់នៃដំណើរការដ្ឋបាលសាធារណៈ ដោយមានការកំណត់មុខងារ និងរចនាសម្ពន្ធ័ ការប្រើប្រាស់ធានធានមនុស្ស និងថវិកា និងបច្ចេកវិទ្យាសមស្រប និងចំគោលដៅ ដើម្បីសម្រេចបាន សម្មតិកម្មកាន់តែប្រសើរសម្រាប់ប្រជាជន។
នៅក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងព័ត៌មាន ដែលបានបង្កើតឡើងតាំងពីកំឡុងឆ្នាំ១៩៩៣ ហើយនៅឆ្នាំ១៩៩៥ បានរៀបចំបង្កើតឱ្យមានច្បាប់ស្តីពីរបបសារព័ត៌មានលោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ឆ្នាំ២០២៤ ជាឆ្នាំដែលត្រូវចាប់ប្រាំង លើការវាយតំលៃឡើងវិញនូវតូនាទីភារកិច្ចរបស់ក្រសួង និងការវិភាគមុខងាររបស់ក្រសួង។ ក្រសួងព័ត៌មាន គឺជាក្រសួង បច្ចេកទេស យុទ្ធសាស្រ្ត និងនយោបាយ ផងដែរនោះ ត្រូវតែធ្វើការកែទម្រង់ រៀបចំកិច្ចការងារ និងទឹសដៅសំខាន់ៗ ដើម្បីធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ព្រមទាំងការរៀបចំរចនាសម្ព័ន្ធឱ្យបានល្អរឹង។
រដ្ឋមន្រ្តី មានគូសបញ្ជាក់ថា នៅដើមអាណត្តិទី៧នេះ ក្រសួងព៏ត៌មាន បានដាក់ចុះនូវការដ្ឋានកំណែទម្រង់សុីជម្រៅ នៅច្រើនមុខព្រួញ ហើយដាក់ចេញនូវទិសដៅការងារសំខាន់ៗឱ្យចំទិសដៅរបស់ក្រសួងព័ត៌មាន ដែលមានទំហំការងារធំ ជាក្រសួងគន្លឹះលើការងារព័ត៌មាន។ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ជាទិសដៅ យុទ្ធសាស្រ្តលើការគ្រប់គ្រងស្ថាប័ន និងការងារកែទម្រង់ស្ថាប័ន ក្រសួងព័ត៌មានត្រូវធ្វើឱ្យបានសុីជម្រៅ ហើយត្រូវតែជាស្ថាប័នទំនាក់ ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងប្រសិទ្ធផល ដើម្បីចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។
ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងព័ត៌មាន បាន ដាក់ចុះនូវការដ្ឋានជាច្រើនក្នុងការបន្តកំណែទម្រង់ ស៊ីជម្រៅ ដោយផ្តោតលើការធ្វើទំនើបកម្មស្ថាប័ននិងរដ្ឋបាលទំនើប ពង្រឹងប្រសិទ្ធភាពស្ថាប័ននិងគុណភាពការងារ ការអភិវឌ្ឍមូលដ្ឋានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ការពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការជាមួយដៃគូ និងកិច្ចគាំពារមន្ត្រីដោយប្រកាន់គោលការណ៍គុណាធិបតេយ្យ និងមានសមត្ថភាពត្រូវផ្ដល់ការលើកទឹកចិត្ត។
ទន្ទឹមនេះដែរ ក្រសួងព័ត៌មាន បាននិងកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងការពង្រឹងសន្តិសុខព័ត៌មាន ដែលសំដៅលើការធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ខណៈប្រព័ន្ធផ្សព្វផ្សាយទំនើបបាន និងកំពុងដើរតួនាទីជាប្រភពព័ត៌មានសំខាន់សម្រាប់ សាធារណជន ៕