ភ្នំពេញ៖ នៅរសៀល ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីព្រះអង្គបានបំពេញព្រះរាជទស្សនកិច្ចរយៈពេល ០៣ថ្ងៃ Fujian នៃសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា នាពេលវេលាបំពេញព្រះរាជទស្សនកិច្ចរយៈពេល០៣ថ្ងៃ Fujian ព្រះមហាក្សត្រស្តេចយាងចូលរួមក្នុងព្រឹត្តិកាណ៍ដ៏វិសេសវិសាល នៃពិព័រណ៍សមិទ្ធផលគម្រប់ខួប ៣០ឆ្នាំ នៃគម្រោងយុទ្ធសាស្ត្រ «៣៨២០» ដែលប្រារព្ធធ្វើនៅខេត្ត Fujian នៃសាធារណប្រជាមានិតចិន។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យនឹងស្តេចយាងបំពេញព្រះរាជទស្សនកិច្ច រយៈពេល ០៣ថ្ងៃ នៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៣។
យោងតាមព្រះរាជសារធ្វើនៅព្រះបរមរាជវាំង ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងឧិកាសអវត្តមានរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងជួយព្រះអង្គក្នុងឋានៈ «ជាប្រមុខរដ្ឋស្តីទី» នៃព្រះរាជាណាចក្រកម្ពុជា៕