2023-10-28 11:10
533

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការអភិវឌ្ឍន៍ គឺជាការកែប្រែពីតំបន់ដែលជួបការខ្វះខាត ជួបកាតលំបាកឲ្យទៅកន្លែងមានរោងរោង និងបង្កើតការងារឲ្យមានផលប្រយោជន៍សម្រាប់ជាពលរដ្ឋ។ 

សម្តេចធិបតីនាយរដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិត២ម៉ឺននាក់ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដើម្បីពលរដ្ឋកាន់តែរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើដំណើរក្នុងផ្លូវត្រូវ ដោយបានចូលរួមធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងទៅមុខបន្ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍន៍ គឺរាជរដ្ឋាភិបាលខិតខំផ្លាស់ប្តូរពីតំបន់ដែលធ្លាប់ជួបការលំបាកឲ្យក្លាយទៅតំបន់រោងចក្រ សហគ្រាស បង្កើតការងារឲ្យប្រជាពលេដ្ឋទទួលផលប្រយោជន៍ នោះហើយដែលហៅថា «ការអភិវឌ្ឃន៍ពិតប្រាក»។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨.០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣នេះ មកពីរោងចក្រ សហគ្រាស ចំនូន ៣២ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២៩,  រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ចំនួន ១,  រោងចក្រខារអំបោះ ចំនួន ១  និងរោងចក្របោះពុម្ពលើក្រណាត់ ចំនួន ១។ 


នេះ គឺជាលើកទី៧ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕