កោះកុង៖ សម្តេចមហាបវធិបតី មានប្រសាសន៍ថា បញ្ហាសន្តិសុខថាមពល និងឯករាជថាមពល គឺជាទិសដៅដ៏សំខាន់បំផុត ដែលយើងត្រូវពង្រឹង ព្រោះសន្តិសុខថាមពលសំខាន់ណាស់សម្រាប់ប្រជាពលដ្ឋ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សម្តេចអិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «បើគ្មានសន្តិសុខ សុវត្ថិភាពផ្នែកថាមពលអគ្គិសនីទេ យើងក៏គ្មានសន្តិសុខសេដ្ឋកិច្ច និងជីវភាពរស់នៅដែរ ព្រោះសេដ្ឋកិច្ច និងជីវភាពរស់មួយភាគធំពឹកផ្នែកលើថាមពលអគ្គិសនី។ អញ្ចឹងការធានាស្ថេរភាព និងប្រសិទ្ធភាពក្នុងការផលិតថាមពលអគ្គិសនីជាអទិភាពត្រូវអភិវឌ្ឍបន្ត និងខិតខំធ្វើបន្តបន្ថែមទៀត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ឯករាជថាមពលកម្រមានណាស់ ប្រទេសណាដែលអាចផ្គត់ផ្គង់ថាមពលខ្លួនឯងគ្រប់គ្រាន់ទេលើពិភពលោកនេះ ព្រោះប្រជាពលរដ្ឋកាន់តែកើនឡើង តម្រូវការប្រើប្រាស់កាន់តែខ្ពស់ ប៉ុន្តែទោះបីជាយ៉ាងណារាជរដ្ឋភិបាលខិតខំពង្រីកសមត្ថភាពខ្លួនឯងដល់កម្រិតណាមួយ។ ប្រសិនបើកើតមានហានិភ័យត្រូវកាត់ផ្តាច់ទាំងអស់អគ្គិសនីពីខាងក្រៅប្រទេស យើងនៅមានសមត្ថភាពផ្គត់ផ្គង់នៅកិច្ចការសំខាន់សម្រាប់ជីវភាពរស់នៅប្រជាពលរដ្ឋ មន្ទីរពេទ្យ ឬកន្លែងដែលជាគោលដៅសំខាន់ៗរបស់យើងខ្លួនឯង»។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «សន្តិសុខថាមពល និងឯករាជថាមពល ដែលជាទិសដៅរបស់រាជរដ្ឋាភិបាល ដែលត្រូវបន្តធ្វើដើម្បីធានានូវការអភិវឌ្ឍន៍នេះបាន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សន្តិសុខថាមពលសំខាន់ណាស់សម្រាប់ប្រជាពរដ្ឋ និងសេដ្ឋកិច្ចជាតិ យើងត្រូវធានានូវស្ថេរភាពថាមពលអគ្គិសនីឱ្យបានគ្រប់គ្រាន់កុំឱ្យមានព្រឹកដាច់ល្ងាចធ្វើការងាររកស៊ីអ្វីកើត, កុំឱ្យនៅពេលមានមានសង្គ្រាមនៅបរទេសអគ្គិសនីឡើងថ្លៃ អញ្ចឹងត្រូវទប់ស្កាត់តាមរយៈការកសាងវារីអគ្គិសនីដែលជាប្រភពផលិតថាមពលអគ្គិសនីក្នុងស្រុកធានាស្ថេរភាព និងតម្លៃជូនប្រជាពលរដ្ឋតែម្តង»៕