ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ ការធ្វើជំរឿនសេដ្ឋកិច្ច ដើម្បីដឹងពីទិន្នន័យ គែវាសំខាន់ណាស់ដែលជាផែនទី និងត្រីនិស័យសម្រាប់ការអភិវឌ្ឍន៍។
សម្តេចធិបតីថ្លែងទៀតថាៈ ផែនទីឲ្យយើងដឹងអំពីស្ថានភាពភូមិសាស្ត្រមិនសំដៅតែនៅលើដីនោះទេ [ភូមិសាស្ត្រនយោបាយ, ភូមិសាស្ត្រសេដ្ឋកិច្ច.....] ដើម្បីឲ្យដឹងស្ថាភាពជុំវិញយើងនេះ មានលក្ខណយ៉ាងណា? សូម្បីតែធុរកិច្ចត្រូវដឹងពីចំណង់ចំណូលចិត្តរបស់អតិថិជនលើអ្វីដែរ មុននឹងដាក់ការវិនិយោគ ដែលនេះជាការវាស់ស្ទង់។
សម្តេចធិបតី បានលើកឡើងបន្ថែមថាៈ ត្រីនិស័យ គឺដើម្បីឲ្យដឹងថានៅត្រង់ចំណុចណា? លើផែនទីភូមិសាស្ត្រ ដើរដល់ចំណុចណា? និងត្រូវដើរទៅណាទៀតជាកិច្ចការងារសំខាន់ណាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ «ការប្រើប្រាស់ទិន្នន៏យវិភាគនេះ នៅលើពិភពលោកគឺប្រើ ប្រសិនបើគ្មានទិន្នន័យវាហាក់ដូចជាស្ថិតនៅត្រង់ចំណុចមួយមិនច្បាស់លាស់នឹងអាចត្រូវវង្វែងវង្វាន់មិនអាចជុំវិញយើងយ៉ាងណា? ឬថ្ងៃទៅមុខទៀតទៅជាយ៉ាងណា? ដើរដល់កន្លែងណា? ត្រូវទៅណាទៀត? ....ការគ្រប់គ្រងលើប្រព័ន្ធទិន្នន័យនេះសំខាន់ណាស់ហើយការប្រើប្រាស់ទិន្នន័យមានក្រុមហ៊ុនច្រើនណាស់ធ្វើការវិនិយោគលើប្រព័ន្ធទិន្នន័យនេះ»។
សូមជម្រាបថា សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣៕