ត្បូងឃ្មុំ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «ថ្ងៃនេះជាការប្រារព្ធទិវាលើកទី៤៧ ក្នុងស្មារតីចងចាំជានិច្ច គឺដើម្បីរំឭកដល់គំរូវីភាពដ៏មុះមុត និងគុណបំណាត់ដ៏ធំធេងរបស់ វីរយុទ្ធជន យុវនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់ស្រទាបវណ្ណៈដែលបានពលិកម្មដ៏អង់អាចក្លាហានបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហានៃយើង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «ពលិកម្មលះបង់ប្រកបដោយស្នេហាជាតិរបស់ យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺជាកិច្ចការសំខាន់ក្នងកិច្ចការការពារទឹកដី ការកសាងសុខសន្តិភាព ស្ថិរភាពសង្គម សម្រាប់សង្គមកម្ពុជា ដើម្បីធានាឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាឧត្តមប្រយោជន៍សម្រាប់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជានៃយើង។ ជាមួយគ្នានេះ យើងនៅចងចាំជានិច្ច នៃការចូលរួមរបស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានចូលរួមក្នុងបុព្វហេតុរំដោះជាតិផងដែរ»។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី «ប្រារព្វខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤ និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអិច១៦» ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកជាន់ខ្ពស់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ សមាជិករដ្ឋសភាព ព្រឹទ្ធសភា អង្គទូត ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសមិត្តវៀតណាមតែម្តង៕