សៀមរាប៖ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា «សម្រាប់កម្ពុជាឆ្នាំនេះ មានលទ្ធភាពថែរក្សាលំនឹងថ្លៃភ្លើងទោះបីជារដ្ឋមានការខាតបង់មួយចំនួនក៏ដោយ ខណៈបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងលើពិភពលោកតម្រូវតដំឡើងថ្លៃអគ្គិសនី»។
នេះជាប្រសាសន៍របស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី » នាថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា «ទោះបីជាវិបត្តិថាមពលនៅលើពិភពលោកកំពុងដែលតម្រូវឲ្យបហរទេសជាច្រើននៅក្នុងតំបន់ និងលើពិភពលោកត្រូវតម្លើងថ្លៃអគ្គសនីប្រើប្រាស់ដល់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅបណ្តាប្រទេសជាច្រើនលើពិភពលោក ប៉ុន្តែសម្រាប់កម្ពុជាឆ្នាំនេះ មានលទ្ធភាពថែរក្សាលំនឹងថ្លៃភ្លើងទោះបីជារដ្ឋមានការខាតបង់មួយចំនួនក៏ដោយ»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា «រដ្ឋាភិបាលបានខិតខំធ្វើយ៉ាងណាឲ្យតម្លៃអគ្គិសនីនៅកម្ពុជារក្សាតម្លៃលំនឹងពេញមួយឆ្នាំ»។
សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ក្នុងរយៈពេល៣ខែនារដូចក្តៅនេះ អគ្គិសនីកម្ពុជា បានគិតគូរក្នុងការជួយលើកទឹកចិត្តតាមរយៈការបញ្ចុះតម្លៃ ១៥ភាគរយនៃការប្រើប្រាស់អគ្គិសនីដែលលើសពីមធ្យមនៃការប្រើប្រាស់»៕