ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលជាឯកសារដ៏សំខាន់ចំនួន ០២ ក្រោមគោលនយោបាយ អាទិភាពទី៣ គឺ ការធ្វើស្ថាបតូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហនិភ័យក្នុងគ្រាមានវិបត្តិ និងគ្រាមានអាសន្នរបស់រាជរដ្ឋាភិបាល អណត្តិទី៧។
សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាំងពីអាណត្តិទី ៦ មកម្លេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ទៀតថា ចាប់តាំងពីប្រទេសកម្ពុជាបញ្ចប់សង្គ្រាមមកយើងពិតជាមានមោទនភាពដែលប្រទេសទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានរីកចម្រើន ធ្វើឱ្យអត្ត្រានៃភាពក្រីក្របានកាត់បន្ថយជាបន្តបន្ទាប់។
ជាក់ស្តែងក្នុងរយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ អត្ត្រាភាពក្រីក្របានកាត់បន្ថយកាលពីឆ្នាំ២០០៧ មានជាង ៤៨% ដល់ឆ្នាំ២០១៧ ក្រោម ១០% ប៉ុន្តែដោយសារវិបត្តិនៃការរីករាយដាកជំងឺកូវីដ-១៩ វាបានកើនឡើងជាង ១៧% ទិន្នន័យបានបញ្ជាក់ឱ្យយើងឃើញថា ទោះបីជាប្រជាពលរដ្ឋមានការរីកចម្រើនបានច្រើនជីវភាពពីភាពបានប្រែក្លាយពីភាពក្រីក្រទៅជាជីវភាពមធ្យម និងប្រជាពលរដ្ឋខ្លះក៏មានជីវភាពកម្រិតខ្ពស់ ប៉ុន្តែត្រូវទទួលស្គាល់ថា ប្រជាពលរដ្ឋក្រីក្រនៅតែមានជាពិសេសត្រូវទទួលស្គាល់ថា បាតុភាព ស្ថានភាព បរិស្ថាន សេដ្ឋកិច្ចសាកលមិនអាចនៅស្ថិតស្ថេរនោះទេ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន » ដែលរៀបចំឡើងនៅសុខាភ្នំពេញ នាថ្ងៃអង្គារ ៨ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ៕