ភ្នំពេញ៖ ឧកញ៉ា ចំនួន ០៤រូប ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ ជា «ឧកញ៉ា» ឱ្យទៅបំពេញភារកិច្ចជាមន្រ្ដីរាជការសាធារណៈ ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៥៣១ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ ឧកញ៉ា ចំនួន ០៤រូប រួមមាន៖ ឧកញ៉ា ពូ សុធីរៈ, ឧកញ៉ា តាំង ងួនសុង, ឧកញ៉ា សំ ប៊ន និង ឧកញ៉ា ឌី បញ្ញា បានបញ្ចប់គោរមងារ ជា «ឧកញ៉ា»។
ឧកញ៉ាដែលត្រូវបានព្រះមហាក្សត្របញ្ចប់គោរមងារនោះ ឧកញ៉ា សំ ប៊ន បច្ចុប្បន្នមានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី និងឧកញ៉ា ចំនួន ០៣រូប ទៀតក៏មានតួនាទីជាមន្ត្រីសាធារណៈក្នុងជួររាជរដ្ឋាភិបាលផងដែរ។
គួររំឭកថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ បានដាក់បទបញ្ជា ឱ្យកងកម្លាំងប្រដាប់អាវុធ រួមមាន៖ កងទ័ព នគរបាលជាតិ និងមន្ត្រីកងរាជអាវុធហត្ថ មន្ត្រីរាជកាស៊ីវិលដែលមានតួនាទីពីរ ឬបី ត្រូវជ្រើសរើសជាបន្ទាន់ត្រូវយកងារ «ឧកញ៉ា ឬយកតួនាទី» របស់ខ្លួន៕