2023-12-27 03:12
173

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនក្នុងរយៈពេល៧០ឆ្នាំ កន្លងមកនេះ ទោះបីជាកន្លែងខ្លះរលាក់ កន្លែងខ្លះត្រូវដាច់ល្អក់កករបន្តិចបបន្តួច ប៉ុន្តែក្រោយការភ្ជាប់ឡើងវិញ ជាពិសេស ក្រោយកម្ពុជាសម្រេចបាននូវសុខសន្តិភាព នៅដើមទសវត្សន៍ឆ្នាំ១៩៩០ ជប៉ុនបានដើរតួនាទីដ៏សំខាន់ក្នុងការជួយកម្ពុជាទាំងក្នុងតំណាក់ការនៃការចរចារជាដើម រហូតដល់បច្ចុប្បន្ននេះ។

 សម្តេចមហាបវរ ធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។

 សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណទៅដល់ ឯកអគ្គរាជទូត មន្ត្រីការទូតគ្រប់ជំនាញ ក៏ដូចជាទីភ្នាក់ងារ JICA រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបានជួយដល់កម្ពុជា។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា ថ្ងៃមុនសម្តេចបានចូលជួបព្រះចៅអធិរាជនៅក្រុងតូក្យូ ក៏ធ្លាប់ធ្វើជាអ្នកកាទូតដែរ និងជាមន្ត្រីម្នាក់ ដែលដើរតួនាទីក្នុងការជួយសម្របសម្រួលនៃកិច្ចចរចាសន្តិភាពដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ ព្រះចៅអធិរាជជប៉ុនមានបន្ទូលអំពីកិច្ចការងារការងារប្រាប់រឿងផ្ទាល់ខ្លួនមួយប្រាប់សម្តេចថា «ព្រះអង្គមានទំនាក់ទំនងផ្ទាល់ខ្លួនកម្ពុជា ដោយសារឪពុករបស់ព្រះអង្គធ្លាប់ដើរតួនាទីក្នុងការសម្របសម្រួលកម្ពុជា អញ្ចឹងតាំងរាជរង្សរហូតដល់ប្រជាពលរដ្ឋជនប៉ុនមានទំនាក់ទំនងកម្ពុជា»

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ «សម្រាប់ឆ្នាំនេះមិនត្រឹមខួប៧០ឆ្នាំទេវាជាកម្រិតមួយនៃការទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រភាពជាដៃគូយុទ្ធសាស្ត្រជ្រុងជ្រោយ»