2024-02-03 04:02
136

ភ្នំពេញ៖ នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ ចំនួន ០៩រូប ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យបញ្ចប់មុខតំណែង អនុប្រធាននាយកដ្ឋានបុគ្គលិក និងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋាន និងនាយកនគរបាលជាន់ខ្ពស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

យោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលក្រុមការងារបណ្តាញសារព័ត៌មាន msj tv ទទួលបាននៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្រេច៖ 

មាត្រា១៖ បញ្ចប់មុខតំណែងអនុប្រធាននាយកដ្ឋានបុគ្គលិក ដែលមានឋានៈ និងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋាន ចំនួន ០៥រូប ដូចមានរាយនាមដូចតទៅ៖ ទី១- លោកស្រីឧត្តមសេនីយ៍ឯក លឹម សុវណ្ណា អត្តលេខ ០៤៤៥៦, ទី២- លោកឧត្តមសេនីយ៍ ឯក កៅ មុយឃាង អត្តលេខ ០៤៥៤៦, ទី៣- លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អគ្គលេខ ០៦៦៧៨, ទី៤- លោកឧត្ដមសេនីយ៍ឯក កៅ កេសរៈ អត្តលេខ ៣៩១០០ និង ទី៥- លោកស្រីវរសេនីយ៍ឯក ចូវ ណាថេន អគ្គលេខ ៧១៩៤៣។

មាត្រា២៖ បញ្ចប់មុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ នៃបណ្ឌិត្យសភា- នគរបាលកម្ពុជា ចំនួន៤រូប ដូចមានរាយនាមដូចតទៅ៖  ទី១- លោកឧត្តមសេនីយ៍ត្រី យី ភារ៉ា អត្តលេខ ៧៦៩០៩ ពីគ្រូនគរបាលជាតិ ឧត្តមកម្រិត២ ថ្នាក់លេខ១ ដែលមានឋានៈស្មើ អគ្គនាយករង, ទី២- លោកឧត្តមសេនីយ៍ទោ បឿ លំអង អត្តលេខ ៦៤១៨២ ពីនាយកវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស, ទី៣- លោកវរសេនីយ៍ឯក ទូ ផារ៉ាត់ អត្តលេខ ៧៦៩០៤ ពីគ្រូនគរបាលជាតិ ឧត្តមកម្រិត២ ថ្នាក់លេខ២ ដែលមានឋានៈស្មើ ប្រធាននាយកដ្ឋាន និង ទី៤- លោកស្រីវរសេនីយ៍ទោ ទេព និមល អត្តលេខ ៥៩៨០៣ ពីគ្រូនគរបាលជាតិ ឧត្ដមកម្រិត២ ថ្នាក់លេខ២ ដែលមានឋានៈស្មើប្រធាននាយកដ្ឋាន។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១និងមាត្រា២ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕