2024-02-14 02:02
128

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទ “កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤” បានថ្លែងថា៖ «ចំពោះការងារកែទម្រង់អាចសម្រេចជោគជ័យបានលុះត្រាតែមានកិច្ចសហការល្អក្នុងចំណោមគ្រប់តួអង្គអនុវត្តពាក់ព័ន្ធទាំងអស់ ជាពិសេស ស្ថាប័នផ្ទាល់តែម្តង»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «ការសម្រចបាននូវសេដ្ឋកិច្ចដ៏រឹមមាំប្រកបដោយភាពធន់ និងចីរភាពក្នុងរយៈពេលវែង បើគិតពីដើមឆ្នាំ២០២៤មកកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អក្នុងរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងការរក្សាបានអតិផរណាទាបក្នុងរង្វង់ ៣ភាគរយប្រចាំឆ្នាំ និងអត្រាប្តូរប្រាក់មានស្ថេរភាពលើកលេងតែក្នុងកំឡុងស្ថានភាពនៃការរីករាលដាលជំងឺកូវី-១៩ប៉ុណ្ណោះ ដែលកំណើនមានការធ្លាក់ចុះដូចស្ថានភាពប្រទេសទាំងអស់ទូទាំងពិភពលោកបានជូប»។

សម្តេចបន្ថែមទៀតថា ក្រោយពីវិបត្តិកូវីដ-១៩ បានថមថយទោះសេដ្ឋកិច្ចសាកលនៅបន្តជួបនឹងបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងយ៉ាងរហ័សមករអត្រាកំណើនសក្កតានុពលឡើងវិញ ជាពិសសេសច្បាសលាស់ណាស់ថា កម្មវិធីកំណែទម្រង់គ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងដើរតួនាទីដ៏សំខាន់ ដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ចសង្គម នៃសកលលោក ជាពិសេស នឹងរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការងារកែទម្រង់អាចសម្រេចជោគជ័យបានលុះត្រាតែមានកិច្ចសហការល្អក្នុងចំណោមគ្រប់តួអង្គអនុវត្តពាក់ព័ន្ធទាំងអស់ ជាពិសេស ស្ថាប័នផ្ទាល់។ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈធ្វើឡើង ដើម្បីធានាឱ្យស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បំពេញតួនាទី ឱ្យកាន់ តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដើម្បីការបម្រើសេវាជូនប្រជាពលរដ្ឋ និង រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា»។

ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, រាជ រដ្ឋាភិបាល បានកំណត់យកយុទ្ធសាស្ត បោះជំហានតាមដំណាក់កាល ឬ អភិក្រមជាខឿន តាមរយៈការរៀបចំ និងអនុវត្តក្របខ័ណ្ឌផែនការសកម្មភាពរួមដ៏លម្អិតមួយ ឬ ហៅកាត់ថា CAP ដែលផ្សំឡើងពីបណ្តាសកម្មភាពចាំបាច់សម្រាប់ការកសាងមូលដ្ឋានគ្រឹះនៅតាមដំណាក់កាលនីមួយៗ; និង សកម្មភាពចាំបាច់នានា ដែលត្រូវចាប់ផ្ដើមសាកល្បង ដកពិសោធន៍ ជាបណ្តើរៗ មុនឈានចូលទៅដល់ដំណាក់កាលបន្ទាប់៕