2024-02-14 10:02
119

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ កម្មវិធីយុទ្ធសាស្ត្រកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីអទិភាពក្នុងយុទ្ធសាស្ត្រចតុកោណ ៤ដំណាក់កាលដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុង៤នីតិកាលជាបន្តបន្ទាប់កន្លងទៅបង្កើតឱ្យមានសមិទ្ធិផលប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធិផលក្នុងការកែលម្អរអភិបាលកិច្ចក្នងការគ្រប់គ្រង់ហិរញ្ញវត្ថសាធារណៈ ទាំងសមិទ្ធិផលនៃទិដ្ឋភាពការរីកចំរើនក្នុងសង្គមសេដ្ឋកិច្ចបស់កម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធកម្មដ៏ប្រសើរនេះ ក៏បានផ្តល់លទ្ធភាពកាន់តែច្បាស់ជូនរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាការលើកកម្ពស់ជីវភាព និងគុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធាណៈជូនប្រជាពលរដ្ឋអោយបានកាន់តែល្អជាលំដាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តផ្តល់សារសំខាន់ខ្ពស់លើកម្មវិធីកែទម្រង់នេះ ដោយកំណត់កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាគោលនយោបាយអទិភាព ក្នុងមុំទី២នៃស្នូល និងមុំទី៣នៃបរិស្ថានគ្រប់ដណ្តប់ក្នុងយុទ្ធសាស្ត្របច្ចកោណ-ដំណាក់កាលទី១៕