2024-03-04 11:03
97

ម៉ែលប៊ន៖ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបីតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាព កន្លងទៅថ្មីៗនេះ ជាប្រវត្តិសាស្ត្រមួយ ព្រោះតែមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនថ្នាក់ដឹកនាំសំខាន់ៗស្ទើរទាំងអស់មិនមែនផ្លាស់ប្តូរតែនាយករដ្ឋមន្ត្រីទេ គឺគណៈរដ្ឋមន្ត្រីស្ទើរទាំងមូលតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងវេទិកាសាធារណៈក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ ប្រមាណជាង ១ ៦០០នាក់ ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់  នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី ថា «តាមក្រសួង ស្ថាប័នច្រើនត្រូវបានផ្លាស់ប្តូរ ប៉ុន្តែអ្វីដែលសំខាន់ គឺនិរន្តរភាពនៃគោលនយោបាយនៅតែបន្ត ព្រោះគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយពេលបោះឆ្នោតពេលដែលជាប់ឆ្នោតត្រូវអនុវត្តគោលនយោបាយទាំងនោះ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ជាប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលកន្លងមករាល់ពេលដូរអ្នកដឹកនាំតែងតែមានសង្គ្រាមអញ្ចឹងមានប្រជាជនច្រើនណាស់ និងមុននឹងការផ្លាស់ប្តូរមានគេចំងំថា តើក្រោយពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជំនាន់ប្រជាតិនឹងទៅជាយ៉ាងណា? ហើយសំណួរនេះត្រូវបានមតិជាច្រើនបានចោទសួរជារៀងរហូត ព្រោះគេនៅចាំថាប្រទេសកម្កពុជាឱ្យតែដូរដ្ឋាភិបាលតែងតែកើតមានសង្គ្រាម ដូចជាពីប្រកូលណាសម្តេចព្រះនរោត្តមសីហនុទៅសេនាប្រមុខ លន់ ណុល គឺរដ្ឋប្រហារ ពីលន់ ណុលទៅរបបខ្មែរក្រហមសង្គ្រាមលុះវាយរំដោះចេញខ្មែរក្រហមចេញពីសង្គ្រាម ប៉ុន្តែការផ្លាស់ប្តូរលើនេះ ប៉ុន្តែការប្តូរក្រុមថ្នាក់ដឹកនាំលើនេះ តាមរយៈសំឡេងនៃការបោះឆ្នោតគាំទ្ររបស់ប្រជាជន និងធ្វើបានដោយរលួន ដែលជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «អ្នកដែលធ្វើឱ្យការផ្លាស់ប្តូរបានរលួន គឺប្រជាពលរដ្ឋជាង ៨លាននាក់បានអញ្ជើញទៅបោះឆ្នោត»។ សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលថ្មីនេះ តាមរយៈការស្ទង់មតិមានពីរ គឺមតិមួយពេលលទ្ធបោះឆ្នោតត្រូវបានប្រកាស ប៉ុន្តែក្រោយលទ្ធផលបោះឆ្នោតប្រាកដជាមានការវាយតម្លៃតាមការស្ទង់មតិពីស្ថានប័នជំនាញផ្សេងៗនៅអូស្ត្រាលីដូចញនា។ អញ្ចឹងការស្ទង់មតិរាជរដ្ឋាភិបាលដើម្បីឱ្យដឹងថា៖ ទី១- យើងដើរត្រូវ ឬអត់? បើដើរមិនត្រូវធ្វើការកែសម្រួលយ៉ាងណា? ទី២- ត្រូវដឹងគោលនយោបាយអ្វីខ្លះដែលប្រជាជនចង់បាន និងត្រូវការ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការដាក់ចេញនូវគោលនយោបាយបញ្ចកោណ-ដំណាក់កាលទី១នេះ រដ្ឋាភិបាលស្ទង់មិតិរួចហើយអ្វីខ្លះ? ដែលប្រជាជនចង់បាន អ្វីខ្លះ? ដែលប្រជាជនចង់បន្តត្រូវថែរក្សាឱ្យពួកគាត់ ព្រោះរដ្ឋាភិបាលមិនត្រូវចេះតែធ្វើតាមការនឹកឃើញទេ ត្រូវដាក់ចេញគោលនយោបាយច្បាស់លាស់ និងវិធីសាស្ត្រច្បាស់លាស់ហើយកំណត់ទិសដៅច្បាស់លាស់ ហើយតាមដានជាប្រចាំដោះស្រាយកាតព្វកិច្ចឆ្លើយតម្រូវការរបស់ប្រជាជន»៕