2024-01-08 11:01
147

កោះកុង៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «មានផ្លូវតែធ្វើដំណើរមិនកើត ដោយសារតាមផ្លូវមានសង្គ្រាម បាញ់គ្នា ដាក់មីន ផ្លូវដាច់…ជាដើម»។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃច័ន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និង ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៀតថា៖ «យើងមានដីដែលអំណោលលផល មានទឹកដើម្បីធ្វើកំពង់ផែ ប៉ុន្តែមិនអាចសាងសង់បាន ព្រោះគ្មានពីណាមក»។ សម្តេចធិបតី បានបន្ថែមទៀតថា៖ «បើនៅខេត្តកោះកុងដាច់ស្រយាល មានសង្គ្រាមវ៉ៃគ្នាដាច់ដោយដុំសួរថាមានបងប្ងូនប្រជាពលរដ្ឋមកធ្វលការងារ ឬក្រុមហ៊ុនតូចធំមកបន្តាក់់ទន់វិនិយោគរកស៊ីទេ? ប្រាកដជាគ្មានទេ បើគ្មានសន្តិភាព មិនអាចធ្វើបែបនេះបានទេ ហើយដើម្បីបានសន្តិភាព ទាល់តែមានគោលនយោបាយច្បាស់លាស់ គឺគោលនយោបាយ ឈ្នះ! ឈ្នះ! ដើម្បីបញ្ចប់សង្គ្រាមនេះហើយ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា៖ «៥០០ឆ្នាំ នៃការច្បាំងគ្នាទីបំផុតត្រូវបានបញ្ចប់នៅអំឡុងឆ្នាំ១៩៩៨ បើគ្មានគោលនយោបាយ គ្មានអ្នកអនុវត្តគោលននយោបាយដ៏ស្មោះត្រង់មិនអាចធ្វើបានទេ ក្រោមការដឹកនាំពីមគុទេសឯកដ៏ឆ្លាតវៃ គឺសម្តេចតេជោ ហ៊ុន សែន ជាអ្នកប្រតិបត្តិ និងមានការចូលរួមពីប្រជាពលរដ្ឋ»។

សូមបញ្ជាក់ថា នេះគឺជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិតតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕