2024-01-23 06:01
204

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ ក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពង់យកចិត្តទុកដាក់ចំពោះសិទ្ធិសេរីភាពខាងសារព័ត៌មាន សេរីភាពនៃការបោះពុម្ភផ្សាយ សេរីភាពខាងការបញ្ចេញមិតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា»

 សម្តចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា បន្ថែមលើនេះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការធានានូបរិយាកាសបើកទូលាយការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងសោទស្សន៍នៅកម្ពុជា តាមរយៈការធានាការគោរពសិទ្ធគ្មានការរើសអើង គ្មានការគំរាម និងគ្មានការប្រកាន់និន្នាការនយោបាយជាមួយនឹងការរីកចំរើនយ៉ាងឆាប់រហ័សនូវប្រព័ន្ធបច្ចេកវិទ្យា ជាពពិសេសបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវធ្វើបដិវត្តកម្មឌីជីថល ដើម្បីធានាវិសាលភាព នៃការផ្សាយគ្របដណ្តប់បានទូលំទូលាយទូទាំងប្រទេស ឱ្យបានលឿន ឆាប់រហ័ស និងមានគុណភាពខ្ពស់។ ទន្ទឹមនឹងការវិវឌ្ឍឥដ្ឋឈប់ឈរនេះ ក៏មានបញ្ហាប្រឈមបញ្ហាមួយចំនួន ត្រូវចាំបាច់ចាត់់វិធានការទាំងផ្លូវច្បាប់ និងបច្ចេកទេសជាបន្តបន្ទាប់ ។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាប្រឈមទាំងអស់ទាក់ទងនឹងកង្វះខាត បទដ្ឋានគតិយុគ្គ និងបទដ្ឋានបច្ចេកទេសដើម្បីលើកកម្ពស់វិស័យព័ត៌មាន និងសោទស្សន៍ស្របតាមការវិវឌ្ឍសង្គម និងបច្ចេកវិទ្យា៕