2024-01-23 05:01
138

ភ្នំពេញ៖ «រាជរដ្ឋាភិបាលដែលចាប់បដិសន្ធិក្នុងរយៈពេល ៥ខែ១ថ្ងៃ កន្លងមកនេះ បានធ្វើការច្រើន និងដោះស្រាយបានច្រើន គឺតាមរយៈការទទួលបានព័ត៌មាន តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោះផ្ទាល់ហើយបញ្ជូនទៅឱ្យស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់វិធានការដោះស្រាយភ្លាមៗទាន់ពេលវេលា»។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ពិតណាស់ព័ត៌មានទាំងអស់ដែលផ្សព្វផ្សាយនោះមិនមែនសុទ្ធតែព័ត៌មានគ្រប់ជ្រុងជ្រោយ ប៉ុន្តែព័ត៌មានណាដែលត្រូវបន្តស្រាវជ្រាវស្វែងរកការពិត ដើម្បីចាត់វិធានការ» សម្តេចក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរ ស្ថាប័នថ្នាក់ក្រោមជាតិជាច្រើន ដែលបានចូលរួមដោះស្រាយបញ្ហា ដោះស្រាយទាន់ពេលវេលា និងបានលឿនក្នុងការអនុវត្តលើស ដូចជាការទាភាស៊ីជាដើម រឿងទំនាស់ដីធ្លី កើតមាននៅខេត្តណាបញ្ជូនឱ្យខេត្តនោះដោះភ្លាម ដើម្បីពន្លត់រឿងកុំឱ្យវាធំ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅដល់អភិបាលរាជធានី-ខេត្ត ក៏ដូចជាប្រធានស្ថាប័នទាំងអស់ត្រូវប្រើវិធានការក្តាប់ព័ត៌មានឱ្យជាប់ និងជាពិសេសអ្វីដែលដែលពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវដោះឱ្យចេញកិច្ចការងារអស់ហ្នឹង ព្រោះបើចាំរបាយការណ៍ និងនិតិវិធីពីក្រោមយូណាស់ ពេលខ្លះរបាយការណ៍ថ្នាក់ក្រោមតាមនិតិវិធីរដ្ឋាបាលវាទៅជាផ្អូម ពេលខ្លះរឿងតូចខ្លាយទៅជាធំ បើយើងអាចអភិបាលខេត្ត ប្រធានស្ថាប័នបញ្ជាពន្លត់រឿងភ្លាមៗ ឱ្យអស់លទ្ធភាព៕