2024-01-24 01:01
129

ភ្នំពេញ៖ ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកឧត្តមសេនីយ៍ផ្កាយប្រាំ នាយករដ្ឋមន្ត្រី បានថ្លែងថាៈ «មានការស្នើសុំឲ្យកម្ពុជាពិចារណាក្នុងការបញ្ជូនកងទ័ពទៅជួយថែរក្សាសន្តិភាពប្រទេសផ្សេងៗ» ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថាៈ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសបារាំង កាលពីពេលថ្មីៗ កន្លងទៅ ក៏ជាការសំណូមពរឲ្យកម្ពុជា ពិចារណាក្នុងការបញ្ជូនកងទ័ព ដើម្បីទៅជួយថែរក្សាសន្តិភាព នៅបណ្តាប្រទេសផ្សេងៗ ព្រោះកងទ័ពរបស់យើងមានកេរ្តិ៍ឈ្មោះ កិត្តិយសល្អ ប៉ុន្តែរដ្ឋធម្មនុញរបស់ព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៥៣ បានបញ្ជាក់ថា «មិនអនុញ្ញាតឲ្យមានមូលដ្ឋាននៅខាងក្រៅប្រទេស ប្រសិនបើមិននៅក្រោមឆ័ត្រអង្គការសហប្រជាជាតិទេ» ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថាៈ «យើងនឹងចូលរួមជាមួយយន្តការអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសុខសន្តិភាពនៅតាមបណ្តាប្រទេសដ៏ទៃទៀត ព្រោះយើងយល់ពីផលលំបាកនៃសង្គ្រាម យល់ពីភាពវេទនារបស់ប្រជាពលរដ្ឋដិយសារសង្គ្រាម» ៕